អភិបាលខេត្តកំពង់ធំ: ការចូលរួមរបស់សហគមន៍គឺជាចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

កំពង់ធំ:ឯកឧត្តម.ងួន រតនៈ អភិបាលខេត្តកំពង់ធំបានលើកឡើងថាការចូលរួមរបស់សហគមន៍គឺជាចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។លោក បានថ្លែងយ៉ាងដូច្នេះនៅក្នុងពេលលោកនិងក្រុមការងារបានចុះទៅពិនិត្យផ្លូវបេតុងមួយខ្សែដែលកសាងដោយសហគមន៍នៅភូមិកំរែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។

នៅក្នុងការចុះពិនិត្យនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានលះបង់ថវិកាកម្លាំងក្នុងការអភិវឌ្ឍន៍ភូមិឃុំដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែននេះគឺជាកម្លាំងសាមគ្គីមួយក្នុងការធ្វើឲ្យសម្រេចនូវសមិទ្ធិផលដែលយើងចង់បាន។

ជាមួយគ្នាដែរលោកក៏បានអំពាវនាវដល់បងប្អូនសូមឲ្យចូលរួមបន្តទៀតដើម្បីធ្វើការអភិវឌ្ឍភូមិឃុំឲ្យបានល្អនិងនិងចូលរួមការពារថែរក្សាសុខសន្តិភាពឱ្យបានយូរអង្វែងដែលរាជរដ្ឋាភិបាលនិងបងប្អូនប្រជាពលរដ្ឋរកបានដោយលំបាក។

ក្នុងឱកាសនោះឯកឧត្តន និងក្រុមការងារបានចូលរួមឧបត្ថម្ភនូវស៊ីម៉ង់ត៍ចំនួន ៦០ តោន និងថ្មខ្មៅ ១ គុណ ២ចំនួន ១០០ ម៉ែត្រគូប ហើយក្នុងនោះម្ចាស់គម្រោងដីឡូតិ៍សុខសាន្តក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ២០ តោនផងដែរ។

លោកបន្តថានេះគឺជាជំហានដំបូងក្នុងការចូលរួមឧបត្ថម្ភគាំទ្រជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលបានខិតខំលះបង់ទាំងថវិកាទាំងកម្លាំង។

ជាមួយគ្នានេះដែរលោក សោម ធី ចៅសង្កាត់ស្រយ៉ូវបានថ្លែងផ្លូវបេតុងប្រមាណជាង ១៧០០ម៉ែត្រ ទទឹង ៦ ម៉ែត្រនិងកម្រាស់ ១.៥ ម៉ែត្រ គឺជាថវិការបស់មូលនិធិឃុំសង្កាត់ចំណែកឯផ្លូវបេតុងប្រមាណជិត ៤០០ ម៉ែត្រគឺជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋសុទ្ធសាធដែលបានលះបង់ថវិកានិងកម្លាំងមកសាងសង់ផ្លូវនេះ.។

លោកបានបញ្ជាក់ទៀតថាផ្លូវបេតុងនេះប្រជាពលរដ្ឋធ្វើតែពេលយប់ទេដោយសារពេលថ្ងៃបងប្អូនជាប់រវល់ទៅធ្វើការងាររបស់ខ្លួន។ក្នុងនាមអាជ្ញាធរសង្កាត់លោកបានថ្លែង

អំណរគុណចំពោះអភិបាលខេត្តកំពង់ធំនិងក្រុមការងារដែលបានផ្ដល់ជាសម្ភារៈសម្រាប់ឲ្យបងប្អូនបន្តការសាងសង់ផ្លូវបេតុងនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *