តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែធ្នូ ឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមករា ឆ្នាំ២០២៣

ព្រះវិហារ៖(យោធភូមិភាគទី៤) នៅព្រឹកថ្ងៃទី​ ​០៣​ ខែមករា​ ឆ្នាំ​២០២៣នេះ​ នៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងារ​យោធា​ ប្រចាំខែធ្នូ​ ឆ្នាំ​២០២២​ និងដាក់ចេញទិសដៅ​ការងារ​យោធា​ ប្រចាំខែមករា​ ឆ្នាំ​២០២៣​ និងប្រគល់លិខិតសរសើរ​ សេចក្ដី​សម្រេច​តែងតាំង​មុខងារជូននាយទាហានចំណុះទីបញ្ជាការផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងមានការចូលរួមពីសំណាក់​ ឯកឧត្តម មេបញ្ជាការរង លោកមេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ មេបញ្ជាការ​កងអនុសេនាធំ​ មេបញ្ជាការ​ មេបញ្ជាការរង​ ក្រុង-ស្រុក​ នាយការិយាល័យ​ ផ្នែក​ អង្គ​ភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារជាច្រើនរូប​ ។

ឯកឧត្ដម​ មេបញ្ជាការ​​​ បានដាក់ចេញនូវផែនការមួយចំនួនដើម្បីអនុវត្តបន្ដ​ និងបានផ្ដាំផ្ញើជម្រុញបន្ថែមដល់តាមបណ្ដាអង្គភាព​ ក្រុង-ស្រុក​ ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​ការងារអតីតយុទ្ធជននៅតាមមូលដ្ឋាន​ ដើម្បី​ត្រៀមលើកផ្ទះជូនពួកគាត់​ និងតាមខ្សែបន្ទាត់ព្រំដែន​ កម្ពុជា​-ថៃ-ឡាវ​ ត្រូវ​យកចិត្ត​ទុកដាក់​ការពារ​បូរណភាពទឹកដី​ និងការងារទំនាក់ទំនងអោយបានល្អ​ ទប់ស្កាត់​រាល់​បទល្មើស​ផ្សែងៗ​ ពិសេសបញ្ហារគ្រឿងញៀនឆ្លងដែន​ និងផ្សព្វផ្សាយពីបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងសភាពការណ៍ថ្មីៗដល់អង្គប្រជុំ​ គ្រប់អង្គភាពត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាលកងឯកភាពនូវយុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព សាមគ្គី​ភាព​ផ្ទៃក្នុង​អង្គ​ភាពអោយបានល្អ​ និងមិនអោយមានការប្រើប្រាស់គ្រឿងញៀនជាដាច់ខាតនៅក្នុងអង្គភាព​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *