ឃាត់បុរសម្នាក់ ជាមួយថ្នាំញៀន១២កញ្ចប់ នៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក នាថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១២.៤០នាទី នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនោយាយថា ជនសង្ស័យឈ្មោះនិត ម៉ាណេត ភេទប្រុសអាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់(ធំ០១កញ្ចប់តូច១១កញ្ចប់)ទម្ងន់៩,៤៤ ក្រាម និង សម្ភារប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យឈ្មោះនិត ម៉ាណេត ហៅតុល ហើយដកហូតវត្ថុតាងថ្នាំញៀនចំនួន១២កញ្ចប់(ធំ០១ តូច១១) បន្ទាប់ពីឆែកឆេររួច ក៏បានយកជនសង្ស័យមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះនិត ម៉ាណេត បានសារភាពថា «ថ្នាំញៀនចំនួន១២កញ្ចប់ខាងលើគឺជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុ៣១ឆ្នាំ នៅក្រោមស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចំនូន០១កញ្ចប់ធំតម្លៃសែសិបមុឺនរៀល) យកមកវេខខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត»។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *