បន្ទាយមានជ័យ៖ ចិនបើករថយន្តបុកម៉ូតូខូចខាតទាំងស្រុង និងរងរបួសបាក់កដៃម្នាក់ និងម្នាក់ទៀតរបួសស្រាលសង១,០០០ដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩.៤០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចផ្លូវវត្តត្រាច ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ពេលកើតហេតុរថយន្តហាយឡិនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-3347 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរពីត្បូងទៅជើង បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូគ្លិចសេរីចាស់ពាក់ស្លាកលេខ1F-7230 ទិលដៅពីជើងទៅត្បូង បើកបរដោយបុរស២នាក់ បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសស្រាល និងអ្នករួមដំណើរបាក់.ក.ដៃស្តាំ និងក្អួតឈាម មុខរបរធ្វើសំណង់ ចំណែកម៉ូតូខូចខាតខ្ទេចទាំងស្រុងតែម្តង។
ក្រោយពីហេតុការណ៍កើតឡើង នគរបាលចរាចណ៍ក្រុងប៉ោយប៉ែតចុះដល់កន្លែងកើតហេតុតែភាគីទាំងពីរសុំសម្រួលដោយខាងភាគីចិនសងសំណង៣៥,០០០បាត ស្មើនឹង១.០០០ដុល្លារបញ្ចប់រឿង ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ (សៅ នៅ)