អភិបាលខេត្តប៉ៃលិន យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រនៅស្រុកសាលាក្រៅ ក្រោយទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន ៖ បន្ទាប់ពីទទួលរងនូវបញ្ហាគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតដំណាំដាំដុះជាច្រើន ដូចជាពោតក្រហម ដំឡូងមី និងបន្លែបង្កាគ្រប់ប្រភេទ ដូចជាស្ពៃ ត្រសក់ សណ្តែកកួ ត្រប់ ម្ទេសជាដើម ទើបរហូតមកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការយកចិត្តពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានបក្សខេត្ត បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំ យកថវិកាមួយចំនួន ដើម្បីផ្តល់ជូនតែម្តង។ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពីទទួលបានការណែនាំពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារចុះជួយភូមិអូរដូនតាក្រោម និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចុះទៅជួបសំណេះ សំណាល និងនាំយកថវិកា លើកទឹកចិត្តរបស់លោកជំទាវ បាន ស្រីមុំ ប្រធានគណ:បក្សខេត្ត ចែកជូនដល់សមាជិកបក្សប្រជាជនទាំង២ភូមិ ដែលមានចំនួន២១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០.០០០រៀល ដែលសរុបថវិកាអស់៤.៣៨០.០០០រៀល។

លោកជំទាវ អភិបាលខេត្ត ក៏បានផ្តាំផ្ញើសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើឱ្យ ថែរក្សាសុខភាព ជាពិសេសក្មេងតូចៗ និងមនុស្សចាស់ជរា ដែលងាយនឹងទទួលរងគ្រោះដោយសារជំងឺ ផ្តាសាយ និងជំងឺផ្សេងៗ ព្រោះជារដូវរងា ហើយត្រូវឱ្យបន្តខិតខំប្រឹងប្រែងប្រកបមុខរបរ ដើម្បីផ្គត់ផ្គង់ជីវ ភាពក្រុមគ្រួសារ។ លើសពីនេះ លោកជំទាវ ក៏សូមឱ្យយុវជនជៀសឱ្យផុតពីបញ្ហាគ្រឿងញៀន មិនត្រូវ នាំគ្នាសាកល្បងប្រើប្រាស់ ឬជួញដូរនោះឡើយ។ លើសពីនេះ ក៏ត្រូវឱ្យមានការប្រយុងប្រយ័ត្នក្នុងការធ្វើ ដំណើរតាមដងផ្លូវ ដោយត្រូវពាក់មួកសុវត្ថិភាព ដើម្បីការពារកុំឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរ បង្កឱ្យពិការឬបាត់បង់អាយុជីវិតជាយថាហេតុ។

ជាចុងក្រោយលោកជំទាវ ក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់នៅតែបន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី ហើយប្រជាពលរដ្ឋ ដែលគ្រប់អាយុត្រូវចូល រួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាសុខសន្តិភាពផងដែរ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *