ក្រុមហ៊ុន តាយសេង បដិសេធការចោទប្រកាន់របស់លោក ពេញ សុផុន ពាក់ព័ន្ធករណីលួចលក់ដីអ្នកដទៃ និងដីសំណល់ព្រំដែន

(ស្វាយរៀង)៖ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត បានធ្វើការបដិសេធទាំងស្រុងចំពោះការអះអាងរបស់ឈ្មោះ ពេញ សុផុន ធ្វើឡើងតាមរយៈសារព័ត៌មាន online និងតាមបណ្ដាញសង្គមមួយចំនួននាពេលកន្លងមក ពាក់ព័ន្ធនឹងករណីលួចលក់ដីអ្នកដទៃ និងដីសំណល់ព្រំដែន។ ការបដិសេធរបស់ក្រុមហ៊ុនសេដ្ឋកិច្ចពិសេស តាយសេង បានធ្វើឡើងតាមលិខិតមួយច្បាប់ដែលអង្គភាពយើងបានទទួលនៅរសៀលថ្ងៃទី២០ ខែតុលាឆ្នាំ២០២២។

ខាងក្រោមនេះ គឺជាលិខិតបដិសេធទាំងស្រុងរបស់តំបន់សេដ្ឋកិច្ចពិសេសតាយសេង និងឯកសារពាក់ព័ន្ធ៖

ខ្ញុំសូមធ្វើការបដិសេធទាំងស្រុង ចំពោះការអះអាងរបស់ឈ្មោះ ពេញ សុផុន ដែលធ្វើឡើង តាមរយៈសារព័ត៌មានអនឡាញ និងតាមបណ្ដាញសង្គមមួយចំនួន នាពេលកន្លងមក ពាក់ព័ន្ធ នឹងករណីលួចលក់ដីអ្នកដទៃ និងដីសំណល់ព្រំដែន ។

ករណីនេះ ខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម :

១,ចំពោះលោក ហាស់ ផល្លារិទ្ធ មានលិខិតស្នាមកាន់កាប់ត្រឹមត្រូវ ទទួលស្គាល់ពីអាជ្ញាធរ មូលដ្ឋាន និងបានផ្ទេរកម្មសិទ្ធិត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីសុរិយោដី មករូបខ្ញុំ ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៥ ដោយមានការដឹងឮពីអាជ្ញាធរ និងបានបង់ពន្ធប្រថាប់ត្រា ត្រឹមត្រូវតាមច្បាប់ កំណត់ នៅសាខាពន្ធដារខេត្តស្វាយរៀង ។២.ក្នុងឆ្នាំ២០២០ ខ្ញុំបាទបានស្នើសុំចុះបញ្ជីទៅតាមនីតិវិធីសុរិយោដី ដោយពុំមានឈ្មោះ ពេញ សុផុន ចេញមុខមកធ្វើការតវ៉ាជំទាស់ ក្នុងអំឡុងពេល នៃការបិទផ្សាយនៅភូមិ សង្កាត់ និងសាលាក្រុងបាវិត នោះឡើយ ។

៣.ឈ្មោះ ពេញ សុផុន ពុំមានដីនៅចំណុចទីតាំងនោះឡើយ ហើយបុគ្គលរូបនេះ បាន ក្លែងបន្លំឯកសារ ដើរបំផុសបំផុលចាប់យកដីកម្មសិទ្ធិអ្នកដទៃ យ៉ាងអនាធិបតេយ្យ មិនត ប៉ុណ្ណោះបុគ្គលរូបនេះ បានចុះផ្សាយតាមរយៈបណ្តាញសង្គមហ្វេកបុក នូវព័ត៌មានមិនពិត ធ្វើឱ្យ សាធារណៈមតិ មានការយល់ច្រឡំមកលើរូបខ្ញុំ និងលោក ហាស់ ផល្លារិទ្ធ ។ កន្លងមកឈ្មោះ ពេញ សុផុន បានប្រើប្រាស់តួនាទីជាក្រឡាបញ្ជីតុលាការខេត្តស្វាយរៀង បង្កបញ្ហាជាច្រើននៅ មូលដ្ឋាន ផ្អែកលើទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយករណីនេះ ធ្លាប់អនុវត្តរួចហើយ ដោយការចាប់យកដីប្រឡាយរបស់រដ្ឋ និងបានទាមទារសំណងប្រមាណ ៨ម៉ឺនដុល្លារពីគម្រោង ស្តារប្រព័ន្ធផ្លូវទឹកនៅក្នុងក្រុងបាវិត ក្នុងឆ្នាំ២០១៩ ទើបបុគ្គលនេះ តែងតែបន្តសកម្មភាពរបៀប នេះបន្តបន្ទាប់ទៀត ។ មិនតែប៉ុណ្ណោះបុគ្គលរូបនេះ បានចុះផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសដល់អង្គភាព និងមន្រ្តីរាជការសាធារណៈ ដែលខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគក្នុងក្រុងបាវិត នាពេលកន្លងមក ។៤.បច្ចុប្បន្ន សាលាដំបូងរាធានីភ្នំពេញ កំពុងបន្តនីតិវិធីតាមផ្លូវតុលាការ ដើម្បីស្វែងរក យុត្តិធម៌ត្រឹមត្រូវ និងការពិត ។ ដោយមូលហេតុនេះ ខ្ញុំសូមបដិសេធទាំងស្រុង ចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយកន្លងមក ។ដោយ៖ មិន ភក្ដី

You might like

Leave a Reply

Your email address will not be published. Required fields are marked *