ទឹកជំនន់បានស្រកវិញហើយ រដ្ឋបាលស្រុកកំពង់ស្វាយ បានបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន.គឺផ្លូវគ្រួសក្រហមប្រវែងជាង១ម៉ឺនម៉ែត្រ

កំពង់ធំ ៖ ​លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយបានលើកឡើងថា សភាពទឹកជំនន់បានស្រកបណ្តើរៗហើយ តែយ៉ាងណាមិញរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានអោយបានឆាប់រហ័ស ដើម្បីជូនប្រជាពលរដ្ឋធ្វើដំណើរប្រើប្រាស់អោយបានងាយស្រួល ។ ក្នុងការកែលម្អផ្លូវក្រាលគ្រួសក្រហមប្រវែង ១១.៤៩០ម៉ែត្រ និងប្រព័ន្ធលូ២កន្លែង ជូនប្រជាពលរដ្ឋ ក្នុងភូមិស្នោ ភូមិប្រាសាទ ភូមិល្វៃ ភូមិថ្នល់បែក និងភូមិ​ថ្នល់បែក(ក) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។ ការលើកឡើងនេះនាឱកាសលោកអភិបាលស្រុកកំពង់ស្វាយ មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋជិត១០០នាក់ចូល​រួម​បើកការដ្ឋាន​គម្រោងមូនិតិឃុំឆ្នាំ២០២២ នាព្រឹកថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ២០២២នេះ។

លោកអ៊ុត វណ្ណរ៉ាបាន​បន្តថា បច្ចុប្បន្ននេះ​ពីផ្លូវដី មកក្លាយជាផ្លូវក្រាលគ្រួសក្រហម អោយក្លាយជាផ្លូវបេតុង ឬអ៊ុតកៅស៊ូ នាខាងមុខនេះតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំដ៏ឆ្លាតវៃ គឺសម្តេច​តេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយផ្លូវស្រួល គឺបានកាត់បន្ថយផលពិបាក ជាច្រើន មកក្លាយជាមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីជនបទ មកកាន់ទីប្រជុំជន ។ លោក​អភិបាលស្រុកកំពង់ស្វាយបានបន្ថែមថា សូមប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានត្រូវបញ្ឈប់ប្រព្រឹត្តលែងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន មានន័យថា «អង្គុយលេងល្បែង អាជ្ញាធរ មានសមត្ថកិច្ចប្រមាញ់ចាប់បង្ក្រាបជាដាច់ខាន»។ ហើយ​ផ្លូវល្អ ផ្លូវមានគុណភាពល្អ ប្រព័ន្ធរំដោះទឹកត្រឹមត្រូវ គឺជាកត្តាស្ថាបនាសាងសង់ រួមផ្សំជាមួយការចូលរួមពីប្រជាពលរដ្ឋគ្រប់​រូប ក្នុងមូល​ដ្ឋាន​ថែទាំ និងថែរក្សាអោយបានល្អ ។ លោក​អភិបាលស្រុកកំពង់ស្វាយបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងលិចលង់ដោយសារទឹកជំនន់ ក៏បានទទួលនូវស្បៀងអារហារ​ និងគ្រាប់ពូជស្រូវពីប្រមុខ​រាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ។ សូមប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់ផ្លូវ ក៏ត្រូវចូលរួមចំណែកខ្លះៗ គឺទុក​ចំណីផ្លូវអោយធំទូលាយ ពេលណាផ្លូវធំល្អ ការធ្វើដំណើរងាយស្រួល ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ លោក​អ៊ុត វណ្ណរ៉ា​អភិបាលស្រុកកំពង់ស្វាយបានសង្គត់ធ្ងន់ៗថា ផ្លូវទាំងអស់នេះជា ផ្លូវកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់​រូប​ មិនមែនរបស់បុគ្គលណាម្នាក់ឡើយ ហើយមិនមែនជាផ្លូវរបស់ មេភូមិ មេឃុំ ចៅហ្វាយអភិបាលស្រុក មន្ត្រីរាជការ កម្លាំងនគរបាល កម្លាំងអាវុធហត្ថឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋថែរក្សារទាំងអស់គ្នា ។ បើបងប្អូនប្រជាពលរដ្ឋមិនចូលរួមថែទាំទេ កុំថាឡើយផ្លូវគ្រួសក្រហម ផ្លូវបេតុង ផ្លូវអ៊ុតកៅស៊ូ ក៏វាមិនដែលប្រើប្រាស់បានគង់វង្សយូអង្វែងដែរ ។ ដោយឡែកប្រជា​ពលរដ្ឋបានឲ្យដឹងថា ផ្លូវជាច្រើនខ្សែរខាងលើនេះ គឺមានការឆ្លងកាត់ពិបាកខ្លាំងណាស់នាកន្លងមកនេះ​ ជាពិសេស​រដូវ​វស្សាតែម្តង រអិល ដួលផងដែរ ដូច្នេះពួកគាត់សូមអរគុណដល់ថ្នាក់​ដឹកនាំ ជាពិសេសសម្តេច​តេជោហ៊ុន សែន បានផ្តល់នូវកាដូ​ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែរក្នុងភូមិរបស់​ពួកគាត់ធ្វើដំណើរកាន់​តែស្រួល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *