បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យរយៈពេលជាង២ថ្ងៃនេះបានស្រកជិត១តឹកនៅដងស្ទឹងមង្គលបូរីនិងសិរីសោភ័ណរហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ រយៈពេល២ថ្ងៃទឹកជំនន់បានស្រកជិត១តឹកទឹកស្រកចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះកម្រិតទឹកស្ទឹងមង្គលបូរីបានស្រក៤ហ៊ុន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះកម្រិតទឹកស្ទឹងស្រក៥ហ៊ុនបើប្រៀបធៀបដងស្ទឹងមង្គលបូរីកាលប្រកាសអាសន្នដែលលិចលង់កម្រិតទឹក៩ម៉ែត្រ។ លោកបានបញ្ជាក់ថា៖ ស្រុកមង្គលបូរីមាន១៣ឃុំស្មើ១០៥ភូមិដែលរងប៉ះពាល់ដោយទឹកជំនន់៥,០០៤គ្រួសារមានមនុស្សរាយ១៩,៤៨៦នាក់ស្រី១០,៣៣២នាក់ ត្រូវបានជម្លៀសមិនទាន់បានត្រឡប់ទៅផ្ទះវិញមាន២៨១គ្រួសារស្មើ១,១១៥នាក់ស្រី៥.៧៨នាក់និងកុមារ១៥៤នាក់ ហើយប្រជាពលរដ្ឋបានទទួលអំណោយមាន២,១៣៥គ្រួសារ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ រយៈពេល២ថ្ងៃនេះទឹកជំនន់បានស្រកជាង៥ហ៊ុនទឹកស្រកចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះកម្រិតទឹកស្ទឹងសិរីសោភ័ណបានស្រក២ហ៊ុន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះកម្រិតទឹកស្ទឹងស្រក៥ហ៊ុនបើប្រៀបធៀបដងស្ទឹងមង្គលបូរីកាលប្រកាសអាសន្នដែលលិចលង់កម្រិតទឹក៨ម៉ែត្រ។លោកបានបញ្ជាក់ថា៖ ក្រុងសិរីសោភ័ណមាន៧សង្កាត់ស្មើ៣៨ភូមិដែលរងប៉ះពាល់ដោយទឹកជំនន់២,៨១០គ្រួសារមានមនុស្សរាយ១១,៥៧០នាក់ស្រី៥,៧៨៦នាក់ ត្រូវបានជម្លៀសមិនទាន់បានត្រឡប់ទៅផ្ទះវិញមាន៤៦៧គ្រួសារស្មើ១,៨៧២នាក់ស្រី១,០៦៩នាក់ និងកុមារ៤៩៤នាក់ហើយប្រជាពលរដ្ឋបានទទួលអំណោយមាន៥៣៩គ្រួសារ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្តនៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ខេត្តបន្ទាយមានជ័យស្ថានភាពទឹកជំនន់បានស្រកជាបណ្តើរៗនៅស្រុក.ក្រុងជាប់ជាយដែនជំនន់ទឹកភ្លៀងត្រូវបានស្រកនិងនៅស្រុក.ក្រុងមួយចំនួនរយៈពេល២ថ្ងៃទឹកស្រកជិត១ម៉ែត្រមាន៩ស្រុក/ក្រុងស្មើ៤៨ឃុំ.សង្កាត់ដែលប៉ៈពាល់ទឹកជំនន់មាន១៥.៥០៦គ្រួសារស្មើ៦៥.៦៨៨នាក់ស្រី៣៣.៥៨៤នាក់ជម្លៀសរកទីទួលសុវត្ថិភាព៨១២គ្រួសារស្មើ៣.២៦៧នាស្រី១.៧៧៨នាក់៕(សៅនៅ)