អភិបាលរងខេត្តស្វាយរៀងបានចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន ៣ទីតាំងក្នុងក្រុងបាវិត

 

ខេត្តស្វាយរៀង៖នៅរសៀរថ្ងៃពុធ ២រោច ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក វណ្ណ សុមុន្នី លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត បានចូលរួមអមដំណើរឯកឧត្តម សេង សីលា  ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពី កងរាជអាវុធហត្ថក្រុង អធិការក្រុង បានចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន ៣ទីតាំងក្នុងក្រុងបាវិត ។

-ទីតាំងទី១ នៅផ្ទះលោក សាំង សារ៉ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។

-ទីតាំងទី២ នៅផ្ទះលោក វ៉ា រត្ន័មុន្នី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឃើញមានការលេងល្បែង(បៀរ) ចំនួន៤នាក់ ពេលនោះក្រុមការងារក៏បានណែនាំកុំអោយលេងបន្តទៀត ព្រោះវាជាល្បែងដែរខុសច្បាប់ និងអោយត្រឡប់ទៅផ្ទះវិញ និងណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកទីតាំងអោយលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។

-ទីតាំងទី៣ គឺឈ្មោះ ចាន់ ថាប់  ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។

ឯកឧត្ដម សេង សីលា  ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិតនិងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *