លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ អញ្ជើញជាគណៈអធិបតីក្នុងពិធី សិក្សាសាលាស្វែងយល់សមាសភាព តួនាទី ភារកិច្ច របស់ (គ.ក.ស.ក)ស្រុក និង(គក.ន.ក)ឃុំនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖នៅថ្ងៃទី១២ខែតុលាឆ្នាំ២០២២នេះលោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ និងជា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារស្រុកស្វាយជំតំណាងលោក ហែម សា រិទ្ធិអភិបាលស្រុក អញ្ជើញជាគណៈអធិបតីក្នុងពិធី សិក្សាសាលាស្វែងយល់សមាសភាព តួនាទី ភារកិច្ច របស់ (គ.ក.ស.ក)ស្រុក និង(គក.ន.ក)ឃុំដែលពិធីនេះធ្វើនៅសាលាស្រុកស្វាយជ្រំក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ចាន់ សម្បត្តិ ប្រធានអង្គការគាំពារភូមិយើង

-លោក បណ្ឌិត មិន ស ទីប្រឹក្សាគាំទ្រគម្រោង គាំពារភូមិយើង

-លោក ឡុង សារឿន នាយកសាខាធនាគាហ្វីលីប ប្រចាំខេត្តស្វាយរៀង

-លោកស្រី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារស្រុក(គ.ក.ស.ក) -លោក លោកស្រី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំ(គ.ក.ន.ក)ឃុំ ទាំង៤ឃុំ (ឃុំគ្រួស ឃុំពោធិរាជ ឃុំចំបក់ ឃុំស្វាយធំ)ជាច្រើននាក់ផងដែរ។

លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ បានជម្រាបជួនពីភូមិសាស្ត្រទឹកដីស្រុកស្វាយជ្រំនិងសភាពការណ៍ថ្មីៗជូនអង្គសិក្ខាសាលាថា៖ ស្រុកស្វាយជំ ជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង៨នៃខេត្តស្វាយរៀង មានព្រំប្រទល់ ខាងកើត ជាប់នឹងក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍ ខាងលិចជាប់ស្រុកកំពង់ត្របែក និងស្រុកមេសាងខេត្តព្រៃវែង ខាងជើងជាប់នឹងស្រុករមាស ហែក និងស្រុករំដួល ខាងត្បូង ជាប់នឹងស្រុកវិញហ៊ឹង ស្រុកតឹងហ៊ឹង ខេត្តឡុង អាន សាធារណរដ្ឋសង្គម និយម វៀតណាម។ ស្រុកចែកចេញជា១៦ឃុំ ១៥៨ភូមិ មានផ្ទៃដីសរុប ៣៩០៥៤ គីឡូម៉ែត្រការ៉េ (គិតត្រឹមឆ្នាំ ២០២០)មានប្រជាជនសរុបចំនួន ១៧៣ ១០៩នាក់ ស្រី៨៩ ៤៤៣នាក់ ជនពិការភាពចំនួន១៦០៨នាក់ (ពិការភាពអាយុ១៨ឡើងមិនអាចរកចំណូលបានចំនួន៤១១នាក់ ) គ្រួសារសរុប៤១ ០០៣គ្រួសារ មានដង់ស៊ី តេប្រជាជន៤៤៣នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ប្រជាជនប្រមាណ៦៤.១%ជាកសិកររស់នៅពឹងផ្អែកលើវិស័ យកសិកម្ម។ក្រៅពីវិស័យស្នូល គឺមានវិស័យផ្សេងៗទៀត ដូចជាសិប្បកម្មតម្បាញដោយដៃ ធ្វើអំពីឬស្សី ធ្វើស្ករ ត្នោត តម្បាញក្រម៉ា ដាំដំណាំរួមផ្សំ និងមួយចំនួនធ្វើកម្មកររោងចក្រដែលជាមូលដ្ឋានបង្កើនប្រាក់ចំណូល។ គិត ត្រឹមខែកក្កដា ឆ្នាំ២០២២ប្រជាជនចំណាកស្រុកក្នុងប្រទេសចំនួន ១៨ ០៩៦នាក់ ស្រី៩ ៧១៦នាក់ និងចំណាក ស្រុកក្រៅប្រទេសសរុប ១ ៦៤០នាក់ ស្រី៦៨៥នាក់ (ស្របច្បាប់១ ៥២៩នាក់ មិនស្របច្បាប់១១១នាក់ ស្រី ៥២នាក់។

តាងនាមរដ្ឋបាលស្រុក និងក្នុងនាមលោកស្រីផ្ទាល់ សូមថ្លែងអំណរគុណជាអនេកប្បការ និងសូមសម្ដែងគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន របស់អង្គការដៃគូ ជាពិសេសអង្គការគាំពារភូមិយើងដែលចូលរួម សហការណ៍ជាមួយភាគីពាក់ព័ន្ធ (គាំទ្រឃុំគោលដៅចំនួន០៤)ក្នុងស្រុកស្វាយជ្រំ ផ្តោតទៅលើកម្មវិធីអភិវឌ្ឍន៍ មួយចំនួនគឺៈ

-វិស័យអប់រំ វិស័យហិរញ្ញវត្ថុ វិស័យលើកកម្ពស់កិច្ចគាំពារកុមារវិស័យសុខភាពអនាម័យ បរិស្ថាន និងវិស័យកសិកម្ម។

ក្នុងឱកាសនេះដែរលោកស្រីអភិបាលរងស្រុកស្វាយជ្រំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក បណ្ឌិត មិនស អតីត ប្រធានអង្គការឆាលហ្វាន់ បច្ចុប្បន្នជាទីប្រឹក្សាគាំទ្រគម្រោង អង្គការគាំពារភូមិយើង ដែលតែងតែដឹកនាំ ចង្អុល ទិស ដល់អង្គការដៃគូជាតិ និងអន្តរជាតិដើម្បី ចូលរួម សហការ និង អនុវត្តសកម្មភាព រួមគ្នាទទួលខុសត្រូវ ដើម្បី អោយប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ជាពិសេសក្នុងស្រុកស្វាយជ្រំមានសេដ្ឋកិច្ចល្អប្រសើរ និងរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ។

ជាថ្មីម្ដងទៀតរដ្ឋបាលស្រុក សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ ចំពោះវត្តមាន គណៈអធិបតី អង្គការដៃគូរ សមាជិក សមាជិកាទាំងអស់ដែលបានចំណាយពេលដ៏មានតម្ល អញ្ជើញចូលរួមក្នុងសិក្ខាសាលានាពេលនេះ និងសូមប្រសិទ្ធពរ ជូនចំពោះ គណៈអធិបតី លោក លោកសី សូម មានសុខភាពល្អបរិបូណ៍កម្លាំងខ្លាំងក្លា ប្រជ្ញាឈ្លាសវៃ ទទួលបានជោជ័យគ្រប់ប្រការកុំបីអាក់ខានឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *