គ្រួសារអតីតយុទ្ធជនទីទាល់កក្រទទួលបានផ្ទះពី សម្ដេច តេ ជោ

ព្រះវិហារ៖ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០២២នេះ​ ឯកឧត្ដម​ ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ សុភ័ក្ត្រា​ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​ បាន​អញ្ជើញ​ដឹកនាំក្រុមការងារ​ ស.អ.ក​ ខេត្ត​ និងស្រុក​ រួមជាមួយអជ្ញារធរមូលដ្ឋាន ចុះជួយ​សាសាង់​ផ្ទះ​ ១ខ្នង​ ទំហំ​ ៥ម៉​x​៦ម៉​ ​ជូន​ដល់គ្រួសារ​អតីត​យុទ្ធ​ជន​ ដែលមានជីវភាព​ក្រីក្រ​ខ្វះខាតគ្មានផ្ទះរស់នៅ​ គ្រួសារដែលទទួលបានផ្ទះមាន​ ឈ្មោះ​ យង់​ ស៊ីផន​ ភេទ​ស្រី​ អាយុ​៦៥ឆ្នាំ​ នៅភូមិ​ឆែប​លិច​ ឃុំឆែបមួយ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ ។គួពញ្ជាក់ថា ផ្ទះដែលត្រូវបានសាសង់ជូននាពេលនេះគឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច ​អគ្គ​មហា​សេនា​បតីតេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ។

នាឱកាសនោះដែរ ឯកឧត្ដម ប្រធានសមាគមអតីតយុទ្ធជនខេត្តបានពាំនាំប្រសាសន៏ផ្ដាំផ្ញើរសួសុខទុកពីសំណាក់ សម្ដេច តេជោ ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈជូនដល់ក្រុមគ្រួសារដែលទទួលបានផ្ទះថ្មីនេះផងដែរ។ ហើយទ ន្ទឹមនោះ ឯកឧត្តម​ ប្រធាន​ បានឧបត្ថម្ភសម្ភារមួយចំនួនដែល​ជា​អំណោយ​របស់​ ឯកឧត្តម​ ឧត្ដម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ និង​លោក​ជំទាវ​ ជូន​ដល់​គ្រួសារ​ អតីតយុទ្ធជន​រួមមាន​ ៖ ១.អង្ករ​ ១បេ​ =​ ៣០គីឡូ​ក្រាម​  ២.មី​ ២កេស​​ ៣.ត្រីខ​ ២យួរ​ និង​ប៊ីចេង​ ២កញ្ចប់ទុកសម្រាប់ដោះស្រាយជីវភាពមួយរយៈផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *