ខេត្តកំពង់ឆ្នាំង៖ ដោយសារតែស្ថានភាពជំនន់ទឹកទន្លេឆ្នាំនេះឡើងខ្ពស់បាន ធ្វើឱ្យដំណាំស្រូវប្រជាពលរដ្ឋប្រមាណ៨០០ហិកតា ក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង បានរងការប៉ះពាល់ធ្ងន់ធ្ង ហើយក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះបើស្ថានភាពទឹកទន្លេមិនស្រកចុះទេស្រូវទាំងអស់នឹងត្រូវរងការខូចខាតទាំងស្រុង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុន បានអោយដឹងនៅសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះថា ផលប៉ះពាល់ដោយសារទឹកជំនន់ចំពោះដំណាំស្រូវ និងដំណាំរួមផ្សំ ផ្សេងៗនៅក្នុងភូមិសាស្ត្រ ឃុំសែប ស្រុកកំពង់ត្រឡាច ,ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ,និងឃុំខុនរ៉ង ឃុំពន្លៃ ស្រុកបរិបូណ៌ដោយស្ថានភាពទឹកទន្លេឆ្នាំនេះឡើងខ្ពស់ជាងឆ្នាំចាស់ កំពស់ ២,៦០ម៉ែត្រ ធ្វើឲ្យដំណាំស្រូវស្រាលបង្កើនរដូវ ជាង ៧៩០ហិកតា បានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកទន្លេ។
លោកបានបញ្ជាក់អោយដឹងទៀតថា ប្រសិនបើទឹកទន្លេមិនស្រក ឬមានការស្រកយឺតយ៉ាវ ក្នុងរយៈពេលតែ១សប្តាហ៍ នឹងទទួលការខូចខាតទាំងស្រុង ហើយផ្ទៃដីខូចខាតទាំងអស់នោះ អាចនឹងត្រូវស្តារឡើងវិញនៅពេលទឹកស្រកចុះផុតទៅវិញ។
គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំពេលមានទឹកជំនន់ជន់ឡើងខ្ពស់បង្ករការខូចខាតដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម តាមរយៈមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង តែងនាំយកស្រូវពូជមកផ្តល់ជូនប្រជាពលរដ្ឋដែលរងការខូចខាត ដើម្បីពួកគាត់មានលទ្ឋភាពស្តាឡើងវិញនៅពេលទឹកទន្លេស្រកចុះទៅវិញ ។
បើយោងតាមរបាយការណ៍របស់មន្ទ៏ធន់ធានទឹកនិងអត់ទាន់និយមខេត្តកំពង់ឆ្នាំងលោក ដោកប៊ុនថុន បានអោយដឹងថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រទន្លេផ្សារក្រោមថ្ងៃទី១១តុលា២០២២ទឹកទនហលេមានកម្ពស់៩.៨៨ម៉ែត្រ បើធៀបន៨ងឆ្នាំ២០២១ទឹកមានកម្ពស់ត្រឹមតែ៧.២៥ម៉ែត្រ ស្ថានភាពទឹកភហលៀងមានកម្ពស់៧៩.៨មីលីម៉ែត្រ៕