បុណ្យកឋិនទានវត្តមុន្នីសាលាហៅវត្តឡ ប្រមូលបច្ច័យបានថវិកាជាង៤៣លានរៀលដើម្បីកសាងឧបដ្ឋានសាលាថ្មី

ខេត្ត្តស្វាយរៀងៈ ឯកឧត្តម ជុក មុន្នី អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀងនិងក្រុមការងារ នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២បាននាំយកនូវបច្ច័យចំនួន ដង្ហែរយកទៅប្រគេនលោកចៅអធិការ អាចារ្យគណៈកម្មការវត្តមុន្នី សាលា ហៅវត្តឡ ស្ថិតនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។ឯកឧត្តម ជុក មុន្នី បានមានប្រសាសន៍ឲ្យដឹងថាៈអង្គកឋិនទាននេញបានផ្តួចនេះផ្តើមធ្វើឡើង ដើម្បីប្រមូលបច្ចយ័សំរាប់​កសាងនូវ​សមិទ្ធផលនានានិងវេប្រគេនព្រះសង្ឃដែល​គង់ចាំព្រះ​វស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តមុន្នីសាលា(ហៅវត្តឡ)។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា​ អង្គ កឋិន​ទានយើងអាចធ្វើបានតែក្នុងរយះពេលតែ «២៩ថ្ងៃ» ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក ហើយការ​ដែល រៀបចំបុណ្យកឋិនទាននេះឡើង ព្រោះក្រៅ​ពីចង់ថែរក្សា​ប្រពៃ​ណី​វប្បធម៌ ទំនៀមទម្លាប់ តាមបែបព្រះពុទ្ធសាសនា​ ឲ្យគង់វង្សក៏ធ្វើ​ឡើង​​ដើម្បីប្រមូលបច្ច័យជួយ​កសាងសមិទ្ធិផលនានា ក្នុងទីអារាមឲ្យកាន់​តែរីក​លូតលាស់និងបាន​រួមចំណែកជួយទ្រទ្រង់ដល់ព្រះ​សង្ឃផងដែរ។នៅក្នុងឱកាសនោះដែរឯកឧត្តម ជុក មុន្នី បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ព្រមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានមូលមតិគ្នាធ្វើអោយអង្គកឋិនទាននេះដំណើរការទៅប្រកបជោគជ័យនិងទទួលបានមិគ្ទផលកុសល្យបុណ្យបានគ្រប់ៗគ្នា។លោកបានបញ្ជាក់ថាៈ ដោយសារកត្តាមានសុខសន្តិភាពនេះហើយទើបប្រទេសជាតិយើងមានឱកាសបានអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោក ខុង ឡៃ  នាយករងរដ្ឋបាលសាលាក្រុងស្វាយរៀងបានមានប្រសាន៍ឲ្យដឹងថាៈ ព្រះពុទ្ធអនុញ្ញាតកឋិនត្ថារកិច្ចដើមហេតុពីព្រោះភិក្ខុទាំង៣០អង្គ  ដែលមុនចូលវស្សា នាំគ្នានិមន្តទៅគាល់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែដោយរដូវវស្សាជួបការលំបាកក្នុងការនិមន្តត្រាច់ចរ ទៅមិនទាន់ ក៍និមន្តចាំវស្សានៅកណ្ដាលផ្លូវទៅ ។  លុះដល់ចេញវស្សាទើបបន្តដំណើរ និមន្តទៅទៀត លុះទៅដល់គាល់ព្រះសម្មាសម្ពុទ្ធ ហើយទ្រង់ក៍សួរនាំដល់ភិក្ខុទាំង៣០រូប « ម្នាលភិក្ខុទាំងឡាយ តើសរីរៈយន្តរបស់អ្នកទាំងឡាយបានប្រព្រឹត្តទៅដោយស្រួលឬទេ? ការចាំវស្សា និងការធ្វើដំណើររបស់អ្នកទាំងឡាយមានការលំបាកដែរឬទេ?  » ជាដើម ភិក្ខុទាំង៣០រូបក៍ក្រាបបង្គំទូលថ្វាយព្រះសម្មាសម្ពុទ្ធនូវដំណើររឿងរ៉ាវ និងការលំបាករបស់ខ្លួន ដោយហេតុនេះហើយ ទើបព្រះសម្ពុទ្ធទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ច ដើម្បីអនុគ្រោះដល់ភិក្ខុទាំងឡាយ ។« ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឱ្យភិក្ខុ ដែលបានចាំវស្សារួចហើយ ទទូលក្រាលគ្រង និងអនុមោទនាកឋិន ដែលទាយក យកមកវេរប្រគេនហើយ »   «  ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយបានក្រាលគ្រង និងអនុមោទនាកឋិនហើយ និងបាននូវអានិសង្ស៥យ៉ាង »  ។ដូច្នេះទាយក ទាយិកា ដែលមានសទ្ធាជ្រះថ្លា ធ្វើនូវកឋិនទាន ជាការអនុគ្រោះដល់ព្រះសង្ឃផង និងទទូលបានផល្លានិសង្សរបស់ខ្លួននោះផង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *