ក្រុមការងារគម្រោង LASED III នៅកម្ពុជា ចុះទស្សនកិច្ចគម្រោងបែងចែកដីសង្គមកិច្ចនិងអអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ នៅខេត្តក្រចេះ

ក្រចេះ៖ ឯកឧត្ដម​ រ័ត្ន​ ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​  និងនាយកគម្រោង LASED III បានដឹកនាំគណៈប្រតិភូថ្នាក់ជាតិ​ និង​ក្រុម​ការងារ​ធនាគារ​ពិភពលោក​ (World Bank) រដ្ឋបាលខេត្តក្រចេះ មន្ទីររៀបចំដែនដីខេត្ត​ នៅរសៀលថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២២នេះ​ បានចុះពិនិត្យដល់ទីតាំងដីសម្បទានសង្គមកិច្ចផ្ទាល់តែម្តង ដើម្បីដាក់បញ្ចូលទីតាំងដីក្នុងខេត្តក្រចេះ​ ជាដីសម្បទានសង្គមកិច្ច​ ចែកជូនប្រជាពលរដ្ឋក្រីក្រ​ជាង ៤០០គ្រួសារ​ ក្នុងមូលដ្ឋាន​ ឃុំក្បាលដីរី​ ដើម្បីកាត់បន្ថយភាពក្រីក្រ ជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់​ អោយមានជីវភាពកាន់តែប្រសេីរឡេីងមួយកម្រិតទៀត ។

ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចទីតាំងដីសម្បទានសង្គមកិច្ច នារសៀលថ្ងៃនោះដែរ ឯកឧត្ដម​ រ័ត្ន​ ហុក បានមានប្រសាស៍​ ពាំនាំនូវការផ្ដាំ​សាកសួរសុខទុក្ខយ៉ាងកក់ក្ដៅពី​ ឯកឧត្តម​ ជា​ សុផារ៉ា​ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ដោយលេីកឡេីងថា​ ឯកឧត្តម​ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ជាពិសេសប្រជាពលរដ្ឋក្រីក្រ​ និងគ្មានដី ។

ឯកឧត្ដម បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបំពេញការងារបែងចែកដីជូនសម្បទានិកចំគោលដៅ ជាពិសេសបងប្អូនជាសម្បទានិកផ្ទាល់ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការសម្របសម្រួល និងទទួលយកដីតាមការបែងចែករបស់អាជ្ញាធរ ស្របទៅតាមនីតិវិធីច្បាប់ ប្រកបដោយប្រសិទ្ធភាព​ តម្លាភាព។ យើងនឹងបន្តស្វែងរកមុខសញ្ញាសម្បទានិក ដែលកំពុងខ្វះខាតដីពិតប្រាកដ ដើម្បីធ្វើការបែងចែកជូន ដំដៅលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។

ឯកឧត្តម​ អនុរដ្ឋលេខាធិការស្នើរសុំឲ្យបងប្អូនសូមឲ្យកុំគិតចង់លក់ដូរដីដែលបានមកពីការខិតខំរបស់បងប្អូនឲ្យសោះ ត្រូវខិតខំថែរក្សា និងបង្ករបង្កើនផលដាំដុះឲ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយបងប្អូនដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំដីមកអាជ្ញាធរមូលដ្ឋាន ។

លោក​ ដួង​ ពៅ​ អភិបាលរងខេត្ត​ បានមានមតិស្វាគនម៍យ៉ាងកក់ក្ដៅ​ និងកោតសរសេីរដល់ថ្នាក់ដឹកនាំគម្រោង​ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងក្រុមការងារធនាគារពិលោក​ ដែលបានយកចិត្តទុកដាក់​ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ផ្ដួចផ្ដេីមគំនិត​ដាក់បញ្ចូលទីតាំងដីក្នុងខេត្តក្តចេះ​ ជាដីសម្បទានសង្គមកិច្ច​ ចែកជូនប្រជាពលរដ្ឋក្រីក្រ​ជាង៤០០គ្រួសារ​ ក្នុងមូលដ្ឋាន​ ឃុំក្បាលដីរី​នេះ​ គឺបានជួយសម្រួលយ៉ាងខ្លាំង​ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់​ និងមានជីវភាពកាន់តែប្រសេីរឡេីងមួយកម្រិតទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *