( កំពង់ចាម ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមរួមក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខពីម្ចាស់ទឹក ម្ចាស់ដី ឲ្យតាមជួយថែរក្សាការពារ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ “ភូមិមួយផលិតផលមួយ” ខេត្តកំពង់ចាម ឆ្នាំ ២០២២ ។ ដោយក្នុងពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នេះ ។ សូមបញ្ជាក់ថា ពីធីអំអូកបណ្ដែតបនរទី និងតាំពិព័រណ៍នេះ ប្រារព្វធ្វើឡើងនាថ្ងៃទី ១០ តុលា ២០២២ នេះ ដោយទូកដែលនឹងមកចូលរួមប្រណាំង សរុប ចំនួន ៤៥ ទូក ក្នុងនោះមានទូក ង និងទូកខ្នាតអន្តរជាតិ ។ ដោយឡែកចំពោះការដាក់តាំងពិព័រណ៌ និងការប្រគំតន្ត្រីខ្នាតធំ និងចាប់ដំណើរការពីរសៀលថ្ងៃទី ៩ នេះតទៅ រហូតដល់ថ្ងៃទី ១១ ខែតុលា គឺមានរយៈពេល៣ ថ្ងៃ ៕