ទេសរដ្ឋមន្ត្រី គន់ គីម ចុះសួរសុខទុក្ខ.ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រឃុំកំពង់ស្វាយ និងការងារអាទិភាពសំខាន់ ៤ចំណុចដល់អាជ្ញាធរមូលដ្ឋាន

កំពង់ធំ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តតាយ និងអង្គការទស្សនៈពិភពលោកបានបង្ហាញនូវគំរូជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ និងពេលកន្លងមក រួមទាំងកិច្ចការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយផ្សេងៗផងដែរ និងបានអំពាវនាវឱ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍនៅខេត្តកំពង់ធំ។

នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២ នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍ទាំងនេះ នៅបន្តរងការជន់លិចដែលបណ្តាលពីទឹកភ្លៀង បង្កដោយព្យុះណូរុ និងភ្លៀងជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃនេះ

ទេសរដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការទស្សនៈពិភពលោក កន្លងមក និងក្នុងពេលនេះបានយកចិត្តទុកដាក់ខ្ពស់សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ជួយដល់ប្រជាពលរដ្ឋ និងកុមារងាយរងគ្រោះបំផុត រាល់ពេលមានគ្រោះ មហន្តរាយព្រមទាំងការងារកាត់បន្ថយ ហានិភ័យជាមុនផងដែរ។ ផ្អែកតាមគំរូភាពដ៏ល្អរបស់អង្គការទស្សនៈ ពិភពលោកនាពេលនេះ ។ ទេសរដ្ឋមន្ត្រីក៏បាន អំពាវនាវដល់បណ្តាដៃគូអភិវឌ្ឍ ផ្សេងៗទៀតសូមចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីឆ្លើយ តបនឹងតម្រូវការប្រជាពលរដ្ឋរង គ្រោះនៅខេត្តផ្សេងៗទៀតដូចជា បន្ទាយមានជ័យ សៀមរាប និងបាត់ដំបងជាដើម បើទោះជាគ្រោះទឹកជំនន់នាពេលនេះមិន ដល់កម្រិតប្រកាសរកជំនួយកម្រិតអន្ត រជាតិក៏ដោយ។

ក្នុងឱកាសនេះទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារអាទិភាព.ដើម្បីគ្រប់គ្រងស្ថានភាពទឹកជំនន់នាពេលនេះ គឺមានបួនចំនុចធំៗ៖ ទី១.បន្តការត្រៀមជម្លៀសនិងសង្គ្រោះគ្រួសារដែលនៅដាច់ស្រយ៉ាលទៅទីកន្លែងមានសុវត្ថិភាពសម្រាប់តំបន់ដែល នឹងមាន ភ្លៀងធ្លាក់ថែមទៀត ព្រោះសម្រាប់រដ្ឋាភិបាលសម្តេចតេជោ អាយុជីវិតប្រជាពលរដ្ឋ គឺជាកត្តាអាទិភាពទីមួយ ។ ទី២. បន្តឧបត្ថម្ភគាំទ្រស្បៀងអាហារ និងជំនួយនានាសម្រាប់បំពេញតម្រូវការមនុស្សធម៌ជាមូលដ្ឋាន ដល់គ្រួសារងាយរងគ្រោះបំផុត ដែលបានជម្លៀស ឬស្នាក់នៅតាមផ្ទះអ្នកជិតខាង ហើយសូមកត់សម្គាល់ថាជំនួយនេះជាជំនួយសម្រាប់សម្រួលទុក្ខលំបាកក្នុងពេលទឹកជំនន់ដែលប្រជាពលរដ្ឋមិនអាចរកចំណូលបាន។ ទី៣. បន្តតាមដាននិងវាយតម្លៃការខូចខាតស្រូវ និងផលដំណាំ នានា ព្រោះទឹកលិចជាង១០ថ្ងៃមកហើយ និងស្រកទៅវិញសន្សឹមៗប៉ុណ្ណោះ ដែលលក្ខខណ្ឌនេះមិនអាចឱ្យការវាយតម្លៃការខូចខាតឱ្យបានច្បាស់ទាំងស្រុងនៅពេលនេះ។ និងទី៤ . បន្តសិក្សាវាយតម្លៃការខូចខាត ផ្លូវលំជនបទនានា និងហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះដើម្បីត្រៀមស្តារ និងជួសជុសជាបន្ទាន់ បន្ទាប់ពីទឹកស្រកដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនិងការស្តារជីវភាពឡើងវិញរបស់បងប្អូនក្នុងសហគមន៍ឡើងវិញ។សូមបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី០៨ ខែតុលានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានផ្តល់ជំនួយដល់ ប្រជាពលរដ្ឋរងគ្រោះសរុបបានចំនួន ១៩៣៧ គ្រួសារ ដែលជាគ្រួសាររងគ្រោះបំផុត។

ទេសរដ្ឋមន្រ្តីក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋានថាការចែកជំនួយទាំងនេះចាំបាច់ ត្រូវចែកតាមក្រុមតូចៗ តាមមូលដ្ឋាន និមួយៗសំដៅបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួល និងកាត់បន្ថយហានិភ័យនានាពេលមកទទួលជំនួយ នៅពេលកំពុងមាន ទឹកលិចបែបនេះ។ក្នុងឱកាស នេះទេសរដ្ឋមន្ត្រី ក៏បានចូលរួមចែកជំនួយមនុស្សធម៌ ឧបត្ថម្ភដោយអង្គការទស្សនៈពិភពលោកដែលធ្វើនៅ វត្តតាប៉ោង ភូមិតាប៉ោង ឃុំកំពង់ស្វាយចំនួន ១៤៥គ្រួសារដែលមួយគ្រួសារទទួលបាន៖ អង្ក ប្រេងឆា ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល សាប៊ូ និងសាប៊ូម្សៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *