បាត់ដំបង:យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ភ្លាមៗក្នុងរថយន្តយ៉ាងអនោចអធម្មត្រៃលែងខណៈកំពុងបើកបររថយន្តឆ្លងផ្លូវហាយវេ ត្រូវរថយន្តធន់ធំដឹកថ្មបើកបុកពេញទំហឹងអូសរាប់សិបម៉ែត្រ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងតាមបណ្តោយផ្លូវហាយវេ ភូមិកំពង់អំពិល ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង នាវេលាម៉ោង 03និង30នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។យោងតាមប្រភពក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក់ព្រុសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AW.6316 បើកបរដោយបុរសម្នាក់និងរួមដំណើរបុរសពីរនាក់ទៀតធ្វើដំណើទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុខណះរថយន្តព្រុសកំពុង បើកឆ្លងផ្លូវ ស្រាបតែមានរថយន្តធំមួយគ្រឿង(ដឹកថ្ម)ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 3G-1109 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកក្នុងល្បឿនលឿនពីរលិចទៅកើត។បានជ្រុលទៅបុករត់យន្តព្រុសពេញទំហឹងអូករាប់សិបម៉ែត្របណ្ដាលឲ្យអ្នកបើករថយន្តព្រូសនិងអ្នករួមដំណើស្លាប់ទាំងបីនាក់ភ្លាមៗតែម្ដង ចំណែករថយន្តខូចខាតយ៉ាងដំណាំ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងយករថយន្តទៅរក្សាទុកនៅការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។