ខេត្តស្វាយរៀង៖នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង១១ៈ២០ នាទីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានចុះបង្រ្កាបជនជាតិវៀតណាម និងខ្មែរចំនួន ០២នាក់ ដែលដើរលក់ឆ្នោតវៀតណាម ដោយខុសច្បាប់និងជនជាតិខ្មែរដើរកត់កន្ទុយលេខខុសច្បាប់បាននាំខ្លួនមកប៉ុស្តិ៍និងបានធ្វើកិច្ចសន្យាអប់រំ ចំនួន ០២នាក់ ស្រី ០១ នាក់
ខ្មែរ ០១ នាក់ និងជនជាតិវៀតណាមចំនួន ០១នាក់ ប្រុស មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះឃួន ប៊ុនភឿន ភេទស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរលក់បាយ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
២/ ឈ្មោះ ជឿង វិនងារ ភេទប្រុសអាយ៣០ឆ្នាំជនជាតិវៀតណាម មុខរបរលក់ឆ្នោតវៀតណាម មានទីលំនៅភូមិឡងអាង ឃុំឡុងអាង ស្រុកបេនកូវ ខេត្តតៃនិញ។ ជាលទ្ធផល ដកហូតឆ្នោតវៀតណាម បានចំនួន ១៧៩សន្លឹក និងដកហូតក្រដាសកត់កន្ទុយលេខចំនួន ០១សន្លឹក។ យោងតាមសមត្ថកិច្ចបានអោយដឹងថា៖កន្លងមានជនជាតវៀតណាមទាំងនេះតែងតែធ្វើសកម្មភាពដើរលក់ឆ្នោតជាតិវៀតណាមនៅតាម ដងផ្លូវសាធារណៈ នៅតាមតៀមកាហ្វេ ផ្ទះបាយ តាមផ្សារ និង តាមទីប្រជុំជន ក្នុងភូមិសាស្ត្រទឹកដីក្រុងបាវិតខេត្តស្វាយរៀង។ ប្រភពបានបន្តទៀតថា៖ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់ឲ្យបញ្ឈប់រាល់ល្បែងសុីសងគ្រប់ប្រភេទនោះសមត្ថកិច្ចយើងចុះល្បាតស្រាប់តែប្រទះឃើញជនជាតិវៀតណាមទាំងនេះដើរលក់ឆ្នោតនៅតាមទីសាធារណៈក៏បាននាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ ធ្វើកិច្ចសន្យា អប់រំ ណែនាំ ឱ្យបញ្ឍប់លក់ឆ្នោតបន្តទៀត បើសិនមិនអនុវត្តតាមកិច្ចសន្យានេះទេ សមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់។