បុរសអាយុ៦៩ឆ្នាំម្នាក់ទៅឃ្វាលក្របីនៅវាលស្រែពេលភ្លៀងរលឹមនាំគ្នាទៅជ្រកក្រោមដើមអាកាស្យាត្រូវរន្ទះបាញ់ស្លាប់និងម្នាក់ទៀតរងបួសនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសស្រាលក្នុងចំណោម៦នាក់ខណៈដែលឃ្វាលក្របីនៅវាលស្រែពេលភ្លៀងរលឹមនាំគ្នាទៅជ្រកក្រោមដើមអាកាស្យាត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង.៤៥.នាទី នៅថ្ងែទី០៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ រោទិ៍ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញរបានអោយដឹថា៖នៅវេលាកើតខាងលើបានទទួលព័ត៌មានតាមរយ:ទូរស័ព្ទលេខ ០៧១២៩៨៧៤១១ ពីឈ្មោះ ចាន់ និមិត្ត ភេទប្រុស អាយុ.៥៧.ឆ្នាំ ជាជំនួយការភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងថាមានករណីមនុស្សស្លាប់និងរបួសម្នាក់(ដោយសារន្ទះបាញ់)។

ប្រភពបានបន្តទៀតថា៖ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំញរ សហការជាមួយជំនាញនគរបាលស្រុក កំពង់រោទិ៍បានចុះពិនិត្យដល់កន្លែងកើតហេតុបានឃើញថា មានឈ្មោះ កឹម សាន ភេទ ប្រុស អាយុ.៦៩.ឆ្នាំ មានទីលំនៅភូមិ រោទិ៍ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង មុខរបរ កសិករ បានទៅឃ្វាលក្របីនៅចំណុចខាងកេីតភូមិរោទិ៍ ព្រំប្រទល់និងភូមិព្រៃចារ ឃុំខ្សែត្រចម្ងាយពីផ្ទះរបស់ខ្លួនប្រហែល៦០០ម៉ែត្រពេលនោះស្រាប់តែមានភ្លៀងធ្លាក់លាយឡំនិងខ្យល់បោកបក់ខ្លាំងៗ ក៏បាននាំគ្នាទៅជ្រកក្រោមដេីមអាកាស្យាដែលមានគ្នា៦នាក់ស្រី២នាក់ជ្រកបានមួយសន្ទុះក្រោយមកក៏មានរន្ទះបាញ់មួយគ្រាប់លឺក្ឌាំងក្រហមងឹតមេឃបណ្តាលឲ្យស្លាប់បុរសរងគ្រោះឈ្មោះ កឹម សាន នៅនឹងកន្លែងចំណែកឈ្មោះ ង៉ា សុផាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំនៅភូមិឃំុជាមួយគ្នា(របួសស្រាល)កំពុងព្យាបាលនៅមន្ទីពេទ្យឯកជនផ្សាកំពង់រោទិ៍ ។

ក្រោយពីជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំញរបានធ្វើកោសល្យវិច័យរូចមក បានសន្និដ្ឋានថាឈ្មោះ កឹម សាន ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់)ស្លាប់ពិតប្រាកដមែន។

ក្រោយពីបានពិនិត្យសាកសពរួចកម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍បានសហការណ៍ជាមួយកម្លាំងនគរបាលរដ្ឋបាលឃុំញរ បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *