អភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់ក្រុងព្រះវិហារ

ព្រះវិហារៈ នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ និងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែងចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ (ចំណុចអូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព រីឯ៦គ្រួសារទៀតត្រូវបានឯកឧត្តម និងប្រតិភូអមដំណើរនាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅដ្ឋានដែលរងការលិចលង់ និងបានពាំនាំស្រសាសន៏ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កត្តិបព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកនាពេលនេះផងដែ។

អំណោយដែលយកទៅផ្ដល់ដល់ពលរដ្ឋនាពេលនេះ​រួមមាន​ ក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ តង់១​ មី​ ០១កេស​ ប៊ីចេង​ ០១កញ្ចប់​ ទឹកស៊ីអ៊ីវ​ ០១ដប​ និងត្រីខ​ ០៥កំប៉ុង ទុកគ្រាន់ដោះស្រាយជីវភាពបានមួយរយៈផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *