កំពង់ធំ÷ ដោយឃើញពីសកម្មភាពដ៏មមាញឹក ក្នុងការងារមនុស្សធម៌បម្រើបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ និង តាម សសំណូមពរ.ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ប្រធាន សមាគម អតីត យុទ្ឋជន កម្ពុជា ខេត
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងសហការី នាំយកអង្ករចំនួន៥តោន មីជាតិចំនួន៣០០ កេស ត្រីខកំប៉ុងចំនួន១០០កេស ទឹកត្រីចំនួន១០០យួរ និងទឹកបរិសុទ្ធចំនួន៣០០យួរ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភស្បៀងអាហារនិងគ្រឿងឧបភោគ
បរិភោគក្នុងវិស័យមនុស្សធម៌នៅពេលនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃបងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ ពិសេស ក្នុង កាលៈទេសៈ ដែល ប្រជាជន និង អតីត យុទ្ឋជន ដែល កំពុង រងផលប៉ះពាល់ ដោយ សារ គ្រោះ ទឹក ជំនន់ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំនៅពេលនេះ និងសូមគោរពជូនពរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ។