ក្រចេះ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូទិសដៅបញ្ចាស់គ្នា នៅលើផ្លូវជាតិលេខ 377 ចំណុចទល់មុខផ្ទះចុងភៅហាក់សែរ ក្នុងភូមិអូរឫស្សី០១ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ករណីនេះកេីតឡេីងនៅវេលាម៉ោង ៦និង ៤៥នាទីយប់ ថ្ងៃទី ០៤ខែ តុលា ឆ្នាំ ២០២២។
តាមការបញ្ជាក់របស់សមត្ត្ថកិច្ចអោយដឹងថា ម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2022ពាក់ស្លាកលេខ ក្រចេះ 1G-60-88 បើកបរដោយ ឈ្មោះកែ ស្មី ភេទប្រុស អាយុ 43 ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះខេត្តក្រចេះ បានវ៉ារថយន្ត ក្នុងទិសដៅពីលិចទៅកេីត រហូតមកដល់ចំណុចខាងលើម បានបុកជាមួយម៉ូតូ ម៉ាកឌ្រីម សេរីឆ្នាំ017 ពាក់ស្លាកលេខ ក្រចេះ 1E-1909 -បើកបរដោយ ឈ្មោះ ឡេង សុផល ភេទប្រុស អាយុ 18ឆ្នាំ រងរបួសធ្ងន់ និងអ្នករួមដំណេីរ ០២នាក់ទៀត រងរបួសស្រាល អ្នកទាំង3មានទីលំនៅភូមិដូនជ្រាំសង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ បើកបរក្នុងទិសដៅពីកេីតទៅលិច។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ចំណែកមធ្យោបាយទាំង 2 គ្រឿងយកទៅរក្សាទុកនៅអធិការដ្ថាននគរបាលក្រុងក្រចេះជាបណ្ដោះអាសន្ន។