ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចំណុះទីបញ្ជាការ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ចុះចែក ដល់ប្រជាពលរដ្ឋ ចំនួន៦៤គ្រួសារ ដែលរងផលប៉ះពាល់ទឹកជំនន់ និងបានជម្លៀសមករស់នៅលើទីទួលមានសុវត្ថិភាពបណ្ដោះអាសន្នក្នុងក្រុងព្រះវិហារ ពិធីនេះនិងមានការអញ្ជើញចូលរួមពី អភិបាលក្រុងព្រះវិហារ អាជ្ញាធរឃុំ សង្កាត់មូលដ្ឋាន ផងដែរ។
ក្នុងការចុះចែកអំណោយនោះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្យ ចន្ទមុន្នី បានពាំនាំស្រសាសន៏ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កត្តិបព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកនាពេលនេះផងដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកណែនាំដល់បងប្អូនដែលកំពុងជួបការលំបាកនេះថា សួមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះកុមាតូចៗ និងថែរក្សាសុខភាពអោយល្អ ព្រោះថារដូវទឹកឡើងនេះគឺវាមានផលប៉ះពាល់ដល់សុខភាពជាចំបងសម្រាប់បងប្អូនខ្លាំងណាស់ ហូបទឹកឆ្អិនៗបរិភោគមានអាណាម័យល្អជៀសវាងកើតជម្អឺផ្សេងៗ៕ អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ ១.អង្ករចំនួន ០១បេ ២.ត្រីខចំនួន ០១យួរ ៣.មីចំនួន ០១កេស ៤.តង់ចំនួន ០១និងថវិកាចំនួន២០,០០០៛ផងដែរ៕