អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង សួរសុខទុក្ខនិងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមអមដំណើរពីអភិបាលរងខេត្ត បានដឹកនាំយុវជនកាកបាទក្រហមខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពុកម៉ែបងប្អូន ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងបានយកចិត្តទុកដាក់ពីជីវភាព សុខុមាលភាព និងនៅជាមួយប្រជាជនគ្រប់ការលំបាក មិនទុកអោយប្រជាពលរដ្ឋខ្មែរណាម្នាក់ ដាច់បាយស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជួយសង្គ្រោះឡើយ។ ក្នុងនាមលោកជំទាវផ្ទាល់ក៏បានសំដែងនូវការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាយុជីវិត និងការខូតខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង និងផលដំណាំ ដែលបានរងការខូចខាតនៅពេលនេះ។ ជាមួយគ្នានេះដែរលោកជំទាវ បានបន្តអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ ត្រូវប្រុងប្រយត្នចំពោះកូនតូចៗ ពីសត្វល្អិត និងសត្វអសិរពិសនានា ដែលអាចបង្ករគ្រោះដល់អាយុជីវិតបាន។

លោកជំទាវ បាននាំយកអំណោយសម្តេចផ្តល់ជូនចំនួន៥៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ មី១កេស ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកដោះគោនិងក្រហម១កេស ទឹកសុទ្ធ១កេស សាប៊ូដុសខ្លួន ៣ដុំ ម៉ាស់១ប្រអប់ ឃីត១ តង់១ និងថវិកា១០០.០០០រៀល៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *