ចាស់ជរាមានការខ្វះខាតទទួលអំណោយពី សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ៖ នារសៀលថ្ងៃច័ន្ទ ៨កើត  ខែអស្សុជ  ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រុមផ្នែកព័ត៌មានប្រតិកម្មរហ័ស សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ ដឹកនាំដោយ លោក សេង ពិសិដ្ឋ ប្រធានផ្នែកព័ត៌មានប្រតិកម្មរហ័ស សាខាសមាគមខេត្ត តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្ត បានដឹកនាំ សមាជិក សមាជិកា ផ្នែកព័ត៌មានប្រតិកម្មរហ័ស នាំយកអំណោយពីព្រះគ្រូ សោភ័ណរត្ខិត នាត សុផានិត ព្រះរាជាគណៈ គណៈមហានិកាយ និង ជាព្រះវិន័យធរសាលាអនុគណស្រុកសង្គមថ្មី និងព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន និងជាព្រះអនុប្រធានកិត្តិយស អនុសាខាសមាគម សិស្សនិស្សិតបញ្ញវ័ន្តក្មេងវត្តស្រុកសង្គមថ្មី ទៅជូនដល់លោកយាយដែលមានជីវភាពខ្វះខាត ដែលមានឈ្មោះ សុខ ហ៊ិន អាយុ៧១ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវជាម្តាយរបស់សមាជិក ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស។ហើយក៏បានបន្តទៅសួរសុខទុកម្តាយរបស់សមាជិកម្នាក់ទៀតដែលគាត់មានជំងឺប្រចាំកាយ។ ហើយក្នុងនោះផងដែរលោកប្រធាន ក៏បាន ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំ÷- ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយ៍ សមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្ត- ឯកឧត្ដម បណ្ឌិត មុិញ បានកុសល   ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត – ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ដ ព្រះវិហារ- លោកវេជ្ជបណ្ឌិត ឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្ត ដល់លោកយាយផងដែរ។

សមាសភាពចូលរួម៖ ១.លោក ស្រី ស៊ឹម ចរិយា ២.លោក ស្រី ទឹម ស្រីរ័ត្ន ៣.លោក ហេង សាវត្តិ ៤.លោក ស្រី ហ៊ុន ស៊ីនីន ៥.លោក ស្រី ហ៊ុន ស៊ីនិត ៦.លោក ស្រី ឈឿង តុលា ៧.លោក ឡុង សារ៉េន ។

អំណោយរួមមាន៖ អង្ក១បេ ស្មើរ២០គីឡូ ទឹកស៊ីអ៊ីវ ទឹកត្រី១យួ ប្រេងឆា១ដប ប៊ីចេង ខ្ទឹមសរ ស្កស ត្រីខ១យួ សារ៉ុង១ រួមនិងថវិការមួយចំនួនផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *