ខេត្តស្វាយរៀង៖បុរសជនជាតិវៀតណាមម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសដោយសារជួបគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងរថយន្តកង់ទីន័របុកជាមួយម៉ូតូសណ្ដោងរុឺម៉កបញ្ច្រាស់គ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៏។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០២ខែតុលាឆ្នាំ២០២២លើផ្លូវជាតិលេខ៣១៤D ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣.២៤ត្រង់ចំណុចភូមិអួរឃុំថ្មីស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖បុរសដែលស្លាប់ជនជាតិវៀតណាមមានឈ្មោះ ង្វៀង យ៊ាំងឡុង អាយុ ៤០ឆ្នាំមានទីលំនៅភូមិ ប្រាំ ឃុំ ព្រៃកខ្សាយក ស្រុក ពាមរ ខេត្តព្រៃវែង និងអ្នករួមដំណេីររងរបួសមានឈ្មោះ គង់ លឿង ភេទប្រុស អាយុ ៣៩ឆ្នាំមុខរបរកសិករ ជនជាតិខ្មែររស់ក្នុងភូមិឃុំជាមួយគ្នា។
ចំណែកអ្នកបើករថយន្តដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ជា សារ៉ា អាយុ ៣២ឆ្នាំមុខរបរបើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិ ត្រពាំងឆ្លូញ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា៖នៅមុនពេលកើតហេតុមានបុរស២នាក់បានជិះម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកហុងដាC១២៥ពណ៍ខ្មៅសេរីឆ្នាំ២០២០គ្មានស្លាកលេខដោយធ្វើដំណើរពីត្បូងមកជើង។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់ម៉ូតូសណ្តោងរ៉ឺម៉ករ៉េចង្កូតចូលទៅបុករថយន្តកុងទីន័រមួហគ្រឿងម៉ាកHiNOពណ៌បៃតងលាយខ្មៅពាក់ស្លាកលេខភ្នំពេញ.៣B.១៩៨១មានសណ្តោងរឺម៉កពាក់ស្លាកលេខ វៀតណាម៥១R.១១៧-៨៧ទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបណ្តាលអោយមានអ្នកស្លាប់និងរងរបួសតែម្តងទៅ។
សមត្ថកិច្ចបានបញ្ចាក់ថា៖មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះដោយសារតែអ្នកបើកម៉ូតូសណ្ដោងរ៉ឹម៉ករ៉េចង្កូតចូលខាងរថយន្តកង់ទឺន័រ។
បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចបានវាស់វែងនិងអូសម៉ូតូយកមករក្សាទុកនៅប៉ុស្ត៏រដ្ឋបាលចំណែករថយន្តកង់ទីន័អូសយកមករក្សាទុកនៅកន្លែងអធិកានគរបាលស្រុកកំពង់រោទិ៍ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
រីឯសពជនរងគ្រោះត្រវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារយកទៅធ្វេីបុណ្យតាមប្រពៃណី។