បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោក យ៉ុង គឹមហ៊ាន នាយកសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងលោក ប៉ុក ងួន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ រួមជាមួយក្រុមការងារ បាន នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ ហើយមានជីវភាពខ្វះខាត ចំនួន ២៩គ្រួសារ នៅចំណុច មាន់រងាវ ស្ថិតនៅក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

នៅក្នុងឱកាសនោះដែរ លោក យ៉ុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ ដល់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកបានមានប្រសាសន៍បន្តថា អំណោយមនុស្សធម៌ដែល នាំមកជូននាពេលនេះគឺអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈ ហើយនេះគឺជាការបង្ហាញពី ការយក ចិត្តទុកដាក់របស់រាជ រដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅ ជាមួយបងប្អូនប្រជាពលរដ្ឋយើងជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

ជាចុងក្រោយលោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ត្រូវ ហូបទឹកស្អាត រស់ស្អាត ផឹកស្អាតជានិច្ច ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។សម្ភារៈដែលបាននាំយកមកផ្ដល់ជូននាឱកាសនោះរួមមានក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *