ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ និង ចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយរៀង

ខេត្តស្វាយរៀង៖នៅថ្ងៃអាទិត្យ ទី០២  ខែតុលា  ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយក្រុងស្វាយរៀង និងលោក គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធាប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានដឹកនាំ និងសម្របសម្រួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ និង ចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង និងជាអនុប្រធានទី១ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយក្រុងស្វាយរៀង។ សមាសភាពចូលរួមមានលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង លោក គង់ ចាន់ថង ប្រធានមន្ទីរមុខងារសាធារណ: ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង សាខាបក្សភូមិ យុវជនសសយក និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី សរុប ៨៤នាក់ ។ ចំពោះ​ការ​ព្យាបាល​មាន​ ជំងឺ​ទូទៅ​ មនុស្ស​ចាស់​ កូន​ក្មេង​ រោគ​ស្ត្រី​ ភ្នែក​ ធ្មេញ​ វះកាត់​តូច​ ឆ្លុះអេកូ​ពោះ​ អេកូ​ក​ អវយវៈ​ អេកូផ្ទៃពោះ​ និង​ថត​កាំរស្មី​អិចសួតផងដែរ​ ។  កម្មវិធីព្យាបាលនេះមានការឧបត្តម្ភពីលោកជំទាវកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង  និងឯកឧត្តម  ហ៊ុន  ម៉ានី  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  និង ជា ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម  ហ៊ុន ម៉ានី ។  ជាលទ្ធផល ការពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់កូវីដ-១៩ បានចំនួនសរុប២៥០នាក់ (ស្រ្តី ១៧៥នាក់)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *