ក្រចេះ) កម្លាំងអធិការដ្ឋានក្រុងក្រចេះ ឃាត់ខ្លួនក្មេងទំណេីង០២ នាក់ ក្នុងចំណោម ០៦នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធករណីគាស់ផ្ទះ នៅណុចបែនឡាន ស្ថិតនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ នៅវេលាម៉ោងជាង០១យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ យោងតាមកាំមេរ៉ាសុវត្ថិភាព។ យោងតាមរបាយការណ៍របស់អធិការដ្ឋានក្រុងក្រចេះ បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងអធិការដ្ឋានក្រុងក្រចេះ បានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញា និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១/-ឈ្មោះ មាន សេងហ៊ួរ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរឫស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ២/-ឈ្មោះ ឃៀង សុខអេង ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះដោយឡែកបក្សពួក ០៤នាក់ផ្សេងទៀតកំពុងគគេចខ្លួន។ តាមចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពថាខ្លួន និងបក្សពួកទាំង០៤នាក់ ពិតជាបានធ្វើសកម្មភាពគាស់ផ្ទះខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី។ គូសបញ្ជាក់ថា កម្លាំងអធិការដ្ឋានក្រុងក្រចេះ បានកំណត់មុខជនសង្ស័យរត់គេចខ្លួន ១/-ឈ្មោះ ឃៀង សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ២/-ឈ្មោះ ឃី សុខឃីម ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំង០២ មានទីលំនៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ៣/-ឈ្មោះ អុឹម បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ ៤/-ឈ្មោះ លី គីមជីន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអូរឫស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ។ តារ៉ាក្រចេះ