ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវអ្នកតំណាងរាស្ត្រអញ្ជើញចុះជួបសាកសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ចំនួន១៦៣ គ្រួសារ ក្នុងស្រុកកំពង់លេង .

ខេត្តកំពង់ឆ្នាំងៈ ពេញមួយថ្ងៃទី ១ខែតុលា  ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ   ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងសហការី រួមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សនាជិកា គណៈកម្មាធិការសាខា អាជ្ញា

ធរដែនដី អញ្ជីញចុះសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ចំនួន១៦៣ គ្រួសារ ក្នុងឃុំ២មានឃុំផ្លូវទូកចំនួន១៤៦ គ្រួសារ និង ឃុំសំរោងសែន១៧ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និង ការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  សម្ដេចទាំងទ្វេតែងគិតគូរពីសុខទុក្ខប្រជាលពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់   ពូជសាសន៍ និង និន្នាការនយោបាយឡើយ ពោល គឺ ទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក ទីនោះមានកាក

បាទក្រហមកម្ពុជា។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថាៈអំណោយមនុស្សធម៌ដែលនាំមកជូននាពេលេនេះគឺអាចជួយសម្រាលទុក្ខលំបាលរបស់ បងប្អូន បានមួយរយៈ ហើយនេះ

ក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលនិងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយ បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បាន ផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ធ្វើអនាម័យអោយបានល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែង ប្រកបមុខរបរបង្ករបង្កើន

ផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ពេលទឹកស្រកទៅវិញដើម្បីលើកកំពស់កំរិតជីវភាពគ្រួសារ ឱ្យកាន់ប្រសើរឡើង ។ជាពិសេសសូមបងប្អូប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ ។ អណោយមនុស្សធម៌បានផ្ដល់ជូន១គ្រួសារៗទទួលបាន៖ អង្ករ៣០ គីឡូក្រាម,មី១កេស,ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា២ម៉ឺនរៀល ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *