ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម អញ្ជេីញជួបសំណេះសំណាល និងចែកអំណោយជនចាស់ជរា ជាច្រេីនគ្រួសារនៅក្រុងក្រចេះ

ក្រចេះ÷ នៅព្រឹកថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២២​ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិតអ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបសំណេះសំណាល​ និងនាំយកអំណោយមួយចំនួនចែកជូនដល់ជនចាស់ជរា​ ចំនួន១០០​ គ្រួសារ​ នៅក្នុងសង្កាត់អូរឬស្សី​ ក្រុងក្រចេះ​ ខេត្តក្រចេះ។ ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​ យ៉ង់​ សែម​ ប្រធានគណៈកម្មការទី១​ នៃព្រឹទ្ធភា​ ឯកឧត្តមក្រុមព្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំខេត្ត​ និងក្រុង ជាច្រេីនរូប។ បន្ទាប់ពីលោក​ សេក​ ប៊ុនហេង​ អភិបាលក្រុងក្រចេះ​ អានរបាយការណ៍​ ពីសកម្មភាពការងារក្រុងរួច​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បានជម្រុញដល់​ គណៈកម្មាធិការជាតិកម្ពុជាដេីម្បីមនុស្សចាស់​ ក្រសួង​ ស្ថាប័ន​ អាជ្ញាធរមានសមកិច្ច​ គ្រប់លំដាប់ថ្នាក់​ ត្រូវបង្កេីតនូវការយកចិត្តទុកដាក់​ និងគាំទ្រតាមគ្រប់មធ្យោបាយ​ ដេីម្បីលេីកស្ទួយសុខមាលភាពមនុស្សចាស់ឲ្យកាន់តែល្អប្រសេីរ។  ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ មានប្រសាសន៍រំលឹកថា​ វិបត្តិជំងឺកូវីដ១៩ បានរាតត្បាតជាសកល ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយើងដែរ បានឆ្លងរាតត្បាត  ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្ដេចបានយកចិត្តទុកដាក់ជាខ្លាំងទៅលើបញ្ហាសុខភាពប្រជាពលរដ្ឋ មន្រ្តីរាជការ ហើយបានស្វះស្វែងបញ្ជារទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកពីបរទេសដើម្បីចាក់ជូនពលរដ្ឋ មន្ត្រីរាជការយើងបានទាន់ពេលវេលា នេះគឺជាគុណសម្បត្តិ ភ័ព្វសំណាងដ៏ធំធេងរបស់ប្រជាជនកម្ពុជា ដែលមាននាយករដ្ឋមន្ត្រីដឹកនាំប្រទេសដ៏ឆ្នើមឈ្លៀសវ៉ៃ បុិនប្រសព្វក្នុងការងារដឹកនាំប្រទេស កសាងប្រទេស តាំងពីគំនរផេះផង់រហូតមកដល់ប្រទេសមានការអភិវឌ្ឍន៏ជឿនលឿនដូចសព្វថ្ងៃនេះ។ ជាមួយគ្នានោះដែរ​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានសំដែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានចាប់ពីឃុំ សង្កាត់រហូតដល់ថ្នាក់ខេត្ត ដែលជាអ្នកធ្វើឲ្យគោលនយោបាយរបស់ថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលបានទទួលលទ្ធផលជាក់ស្ដែង ការងារច្រើនប៉ុន្តែថ្នាក់ក្រោមទទួលអម្រែកក្នុងកិច្ចការងារដោយខិតខំចុះអនុវត្តដោះស្រាយរាល់បញ្ហាតូច ធំរបស់ប្រជាពលរដ្ឋក្នុងមូកដ្ឋានបានទាន់ពេលវេលា ប្រកប់ដោយតម្លាភាពនិងប្រសិទ្ឋភាព។​ ដោយ​ តារ៉ា​ ក្រចេះ

You might like

Leave a Reply

Your email address will not be published. Required fields are marked *