ខេត្តស្វាយរៀង:យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន
ខណះខឹងយាយបង្កើតធ្វើអោយបាត់សំបុត្រកំណើតក៏ក្តៅចិត្តទាញយកបានកណ្ដៀវច្រូតស្មៅមកកាប់បំផ្លាញម៉ូតូមួយគ្រឿងខូចខាតស្ទើទាំងស្រុងដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិនិងសមត្ថកិច្ច។
ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២ នៅចំណុចភូមិ ព្រៃតាធឹក ឃុំ គគីសោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖យុវជមានឈ្មោះ សក់ ផាន្នី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ខាងលើ។
ចំណែកលោកយាយបង្កើតមានឈ្មោះ ទេព សំអាត ភេទស្រី អាយុ ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ព្រៃតាធឹក ឃុំ គគីសោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
ចំណែកម៉ូតូដែលរងការកាប់បំផ្លាញនោះម៉ាកហុងដា C125 ពណ៌ខ្មៅ រងការខូចខាតបែកចង្កៀង និងកាបាំងខាងឆ្វេង ជាកម្មសិទ្ធរបស់លោកយាយឈ្មោះ ទេព សំអាត។
ប្រភពខាងលើបានបន្តទៀតថា៖នៅមុនពេលកើតហេតុគេឃើញយុវជនឈាមរាវខាងលើបានសួរលោកយាយរបស់ខ្លួនពីសំបុត្រកំណើតខ្លួនបាត់ទៅណារកមិនឃើញសោះក្រោយមកលោកយាយឆ្លើយថារកមិនឃើញទេមិនដឹងច្រលំដៃទុកនៅកន្លែងណាទេ។
បន្ទាប់មកស្រាប់តែចៅក្តៅចិត្តខឹងយ៉ាងខ្លាំងក៏ស្ទុះទៅទាញយកបានកណ្ដៀវច្រូតស្មៅ មកកាប់បំផ្លាញម៉ូតូមួយគ្រឿង របស់លោកយាយបណ្ដាលឲ្យខូចខាតទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នយុវជនខាងលើត្រូវបានសមត្ថកិច្ចប៉ុស្ត៏រដ្ឋបាលឃុំគគីសោមបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។