ព្រះវិហារ៖ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បាន ណែ នាំដល់ មន្ត្រី ទាំងអស់ សូមកុំអោយ មាន វប្បធម៌ អន្តរាគមន៍ ក្នុង រឿង តែងតាំង មន្ត្រី ឱ្យ សោះ ក្នុងនោះ ដែរ ឯកឧត្តម ក៏ ប្រកាសមិនយកលុយ ក្នុង ការ តែងតាំង មន្រ្តីនៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បី លើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព។
ឯកឧត្តម គីម រិទ្ធី បាន ជម្រុញបន្ថែមដល់មន្ដ្រីរដ្ឋបាលខេត្តព្រះវិហារទាំងអស់ ត្រូវ អនុវត្តការងារ របស់ ខ្លួនជាបន្តទៀត ជាពិសេសត្រូវរួមគ្នារខិតខំ ដោះស្រាយការងារដែល នៅ សេសសល់ បន្តចុះ ផ្សព្វ ផ្សាយ ការ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ទី៤ ទី៥ ជូនប្រជាពលរដ្ឋ ឲ្យ បានឆាប់រហ័ស និង បន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះ នៅ រសៀលថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ក្នុងឱកាសបើកកិច្ចប្រជុំប្រចាំខែកញ្ញាឆ្នាំ២០២២ និងមានការ អញ្ជើញ ចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកមន្ត្រីសាលាខេត្តជាច្រើនរូបផងដែរ។
ឯកឧត្តម គីម រិទ្ធី ក៏ បាន ថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ច ខិតខំ ប្រឹងប្រែង របស់ ថ្នាក់ដឹកនាំ និង មន្ត្រី រាជការ ទាំង អស់ នាពេល កន្លងមក។
សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែកញ្ញាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តនាឱកាសនោះ ពិភាក្សាអំពី វេទិការសាធារណផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ បូកសរុបលទ្ធផលការងារឆមាសទីមួយឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មជនពិការភាព និងគម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ១៩។
ពិភាក្សាទៅលើផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងព្រមទាំងការងារបង្កបង្កើនផល ស្រូវវស្សានិងដំណាំផ្សេងៗ ក្នុងឆ្នាំ២០២២។
ការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងការងារ អភិរក្សធនធានធម្មជាតិ ការងារ គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច ដីសម្បទានធនធានរ៉ែ និងការស្នើសុំ ដី សម្បទានសង្គមកិច្ចរបស់កម្លាំងយោធា និងការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដី ជាលក្ខណៈប្រព័ន្ធ ព្រមទាំងការដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។អំពីការរៀបចំ ប្លង់ គោលអភិវឌ្ឍន៍ក្រុង និងរបាយការណ៍អំពីការរៀបចំភូមិធម្មជាតិ សម្តេចតេជោ ហ៊ុន សែន នៅស្រុកជាំក្សាន្ត ។ អំពីការរៀបចំផ្ទះអតីតយុទ្ធជន ការត្រៀមប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ និងបញ្ញាផ្សេងៗ ជាច្រើនទៀត៕