ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥)

ខេត្តស្វាយរៀង÷នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ  ឯកឧត្តម  ហែម  ពិសិដ្ឋ  អភិបាលរងខេត្តស្វាយរៀង  តំណាង ឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្ត បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥) នៅថ្នាក់ស្រុកឆ្នាំ២០២២។

សិក្ខាសាលានេះមានកា រអញ្ជើញចូលរួមពី:  សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក មេឃុំ ស្មៀនឃុំទាំង៦ ក្នុងស្រុក មន្ត្រីរាជការសាលាស្រុក និងអ្នកពាក់ព័ន្ធនានាសរុប ចំនួន ៦២នាក់ ស្រី ១១នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្ដម ហែម ពិសិដ្ឋ  អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។

ឯកឧត្ដមបានបន្តថា៖គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះគឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។

ហើយលទ្ធផលនៃអង្គសិក្ខាសាលា រួមមាន នៅឆ្នាំ២០២៣ខាងមុខគម្រោង វិនិយោគស្រុកចន្ទ្រា មានចំនួន ១៨គម្រោង មានការសន្យាគាំទ្រចំនួន ២គម្រោង ក្នុងនោះមានការសន្យាគាំទ្រក្នុងគម្រោង ទាំង២គម្រោង ។

ចំពោះគម្រោងវិនិយោគឃុំទាំង៦ ក្នុងស្រុក មានចំនួន ១១៥គម្រោង មានការសន្យាគាំទ្រចំនួន ៨១គម្រោង ស្មេីនឹង៧០,៤៣% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៤៤គម្រោង ស្មេីនឹង៥៤,៣២% ហេីយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ៣៧គម្រោង ស្មេីនឹង ៤៥,៦៨%។

You might like

Leave a Reply

Your email address will not be published. Required fields are marked *