ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាន ដាក់ បទបញ្ជា ដល់ លេខាធិការដ្ឋាន គ្រប់គ្រង គ្រោះ ម ហ ន្តា រាយ និង កងកម្លាំង រួមទាំងក្រុមរុករកសង្គ្រោះ បន្ត ត្រៀមលក្ខណៈ សង្គ្រោះ ប្រជា ពល រដ្ឋ ជួបនូវបញ្ហាទឹកជំនន់

កំពង់ធំ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណះកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើចុះពិនិត្យ ស្ថានភាព ជំនន់ ទឹក ភ្លៀង  នៅ ឃុំ បន្ទាយ ស្ទោង  ស្រុក ស្ទោង  ខេត្ត កំពង់ធំ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី  គន់   គីម   អនុប្រធាន ទី ១ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ   បាន ដាក់ បទបញ្ជា ដល់ លេខាធិការដ្ឋាន គ្រប់គ្រង គ្រោះ ម ហ ន្តា រាយ  និង  កងកម្លាំង   រួមទាំងក្រុម ររុករកសង្គ្រោះ បន្ត ត្រៀមលក្ខណៈ សង្គ្រោះ ប្រជា ពេល រដ្ឋ   ក្នុង ករណី មាន ឥទ្ធិពល ខ្លាំង ពី ខ្យល់ព្យុះ ណូរុ (NORU)។

ឯកឧត្តមបាន បន្ត ស្នើ រ ឲ្យថ្នាក់ក្រោម ជាតិ ពង្រឹង ការយល់ ដឹង អំពី ហា និ ភ័យ គ្រោះ មហន្តរាយ   ដល់ ម ន្រ្តី មូលដ្ឋាន ខេត្ត   ក្រុង – ស្រុក – ខណ្ឌ   និង ឃុំ – សង្កាត់   អំពី ក ម្រិ ត ហា និ ភ័យ គ្រោះ មហន្តរាយ   និង ឆ្លើយតប ស ង្រ្គោះ បន្ទាន់ គ្រោះ មហន្តរាយ   និង មាន ផែនការ ត្រៀម ឲ្យរួចជាស្រេច   នូវ ពេល គ្រោះ មហន្តរាយ មកដល់ ដោយ យថាហេតុ   កើតឡើង ដោយ ធម្មជាតិ និង មនុស្ស បង្កឡើង ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយហេតុថា ទឹក ទើប លិច   តែ គណៈកម្មាធិការ គ្រប់គ្រង គ្រោះ មហន្តរាយ ស្រុក  ខេត្ត   នៅ បន្ត តាមដាន សភាពការណ៍ ជាក់ស្តែង   ជាពិសេស ពាក់ព័ន្ធ នឹង សភាពការណ៍  ជំនន់ទឹកភ្លៀង ដែល ជា ឥទ្ធិពល ពី ព្យុះ ណូរុ( NOR U)  ដែល ចាប់ផ្តើម មាន ឥទ្ធិពល មក កម្ពុជា ត្រឹម ថ្ងៃ ទី ២ ៨ នេះ តទៅ ។

ជាមួយគ្នានេះដែរ លោកយូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បាបានអោយដឹងថា គិត ត្រឹម ថ្ងៃ ទី ២ ៨  ខែកញ្ញា នេះ  ទឹកស្រក វិញ ១ ០ សង់ទីម៉ែត្រ   ហើយ នៅ ដំណាក់កាល នេះ គឺ មិនទាន់ មានផល ប៉ះពាល់ ធ្ងន់ធ្ងរ ខ្លាំង នៅឡើយ   ។

ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រី  គន់   គីម   អនុប្រធាន ទី ១ គណៈកម្មាធិការ ជាតិ គ្រប់គ្រង  គ្រោះ មហន្តរាយ បានជំរុញឲ្យរដ្ឋបាលស្រុកស្ទោង ត្រូវចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ពិសេសប្រជាពលរដ្ឋដែលក្រីក្របំផុត។ សម្រាប់ថ្នាក់ដឹកនាំខេត្ត និងរដ្ឋបាលស្រុកស្ទោង បានយកចិត្តទុកដាក់និងផ្ដល់ស្បៀងអាហារដល់បងប្អូនដែលរងគ្រោះដោយទឹកជំនន់។ សូមអរគុណដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានដែលយកចិត្តទុកដាក់ ជួយកាយប្រឡាយ និងលូ រំដោះទឹកឲ្យបានស្រកលឿនបំផុត ព្រមទាំងសហការគ្នាជួយច្រកដីទប់តាមចិញ្ចើមថ្នល់កុំឲ្យច្រោះដើម្បីការពារកុំឲ្យខូចផ្លូវថ្នល់ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *