កោះកុង៖ ករណីថ្នាក់ចរាចរណ៍នេះនៅផ្លូវជាតិលេ៤៨ ចន្លោះបង្គោលគីឡូ៥៥.៥៦ចំងាយពីរង្វង់មូល សាយ ភូថងប្រមាណ៣០០ម៉ែត្រចំណុចក្លោងទ្វារ វត្តភ្នំត្រងោល ស្ថិតនៅក្នុងភូមិជីមាល ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង កាលពីថ្ងៃទី២៨ខែ កញ្ញាឆ្នាំ២០២២។
តាមការអោយដឹង ពីលោក អធិការ ស្រុកបទុមសាគរ លោក យេន តូច បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារ រថយន្ត ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាក លុចស៊ីសRX300ពណ៌ស ពាក់ស្លាកលេខ.កោះកុង 1C.1170ទិសដៅ ពេញពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀនទិសដៅបញ្ច្រាស់ទិសគ្នា។
ចំណែករថយន្តសាំយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្ករដោយតៃកុង សាំយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរខេត្តកោះកុង(…ស្លាប់…)អ្នករួមដំណើរ២នាក់ របួសធ្ងន់ម្នាក់ស្រាលម្នាក់។
ចំណែករថយន្ត លុចស៊ីសRX300ម្ចាស់ ឈ្មោះឆាត់ ម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ បឹង ឃុំច្រេស ស្រុក មេសាងខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នរថយន្តទាំងពីរយកមករក្សាទុក នៅអធិការនគរបាលស្រុក បទុមសាគរដើម្បីរងចាំការដោះស្រាយបន្តនៅពេលក្រោយ។