បុរសម្នាក់កាន់កាតកាសែត ជិះម៉ូតូដកកាំភ្លើងខ្លីបាញ់លើឡានធ្លុះធ្លាយ២គ្រឿង

កណ្តាល ៖ បុរសម្នាក់មានកាន់កាតកាសែត បានធ្វើសកម្មភាពជិះម៉ូតូ រួចដកកាំភ្លើងខ្លីបាញ់លើរថយន្តកំពុងធ្វើដំណើរធ្លុះធ្លាយ តែសំណាងល្អបាញ់មិនត្រូវម្ចាស់រថយន្ត ត្រូវបានប៉ូលិសស្ទាក់ចាប់បានភ្លាមៗ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២និង ៣០នាទីរសៀល នៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាម្ចាស់រថយន្តកាមរី(បាឡែន) និង ២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាម្ចាស់រថយន្តហាយឡែនឌ័រ ។

ចំណែកជនសង្ស័យឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅថាច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ រស់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19របស់USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបក កាទូសចំនួន០២ ,២-បណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១, ៣-កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានឡិចចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ និង ៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JE-3621។

ចំណែករថយន្តរងការខូចខាតរួមមាន រថយន្ត ម៉ាកកាមរី(បាឡែន)ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់និង រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពល់មុខខាងឆ្វេង ០១គ្រាប់។ប៉ូលិសបន្តថា ដំបូងប៉ូលិសផ្នែកជំនាញបានទទួលព័ត៌មានពី ប៉ូលិដប៉ុស្ដិ៍បែកចាន ថាមានមុខសញ្ញាមានឈ្មោះដូចខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ូលិសអន្តរាគមន៍ស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋានប៉ូលិសស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។យោងតាមចម្លើយសារភាពបឋមរបស់ជមសង្ស័យថា« ខ្លួនបានបាញ់ចំនួន០៤គ្រាប់ ត្រូវរថយន្ត ០៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់ ដោយមូលហេតុខឹងប្រពន្ធ»៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *