ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋានក្នុងខេត្តកំពង់ធំក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ មានចំនួនជាង៣៧.៩០០ នាក់

កំពង់ធំ៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តបានបង្ហាញថា ភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២២នេះ រយះពេលបីថ្ងៃមានចំនួន ៣៧៩៣៦នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៧៨៥០ នាក់ (ភ្ញៀវទេសចរបរទេសមានចំនួន៨៦នាក់.ក្នុងនោះអ្នកទេសចរទៅកម្សាន្តសប្បាយរីករាយតាមរយមណីយដ្ឋានក្នុងខេត្ត.មានរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក.ស្ទឹងជីនិត.ភ្នំសន្ទុក.បឹងសំរឹតនិងរមណីយដ្ឋានតូចៗជាច្រើនទៀត។ បន្ទាប់ពីពិធីនេះបានខកខានចំនួនពីរឆ្នាំកន្លងទៅ ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ដំណើរកំសាន្ដ បានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួឆ្នាំ បង្កការងាយស្រួលធ្វើដំណើរទេសចរណ៍។

ពួកគាត់បានបង្ហាញពីការសប្បាយរីករាយ ដោយសារប្រទេសជាតិមានសន្ដិភាព និងមានការអភិវឌ្ឍផ្នែកជីវភាព ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ ជាពិសេសរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់ធ្វើឱ្យស្ថានភាពកូវិដមានការធូស្រាល ធ្វើឱ្យប្រជាពលរដ្ឋអាចជួបជុំបងប្អូនធ្វើបុណ្យធ្វើទាន និងបានដើរកម្សាន្តតាមបណ្តារមណីយដ្ឋាននានាយ៉ាងច្រើន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *