ព្រះវិហារ៖ នៅក្នុងឱកាសថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ក្នុងចំណោមពិធីបុណ្យប្រពៃណី ផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសមគ្គផល ជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយ ឱ្យមកទទួលព្រមទាំងបាន រួចផុតពីបាបកម្មទាំងឡាយ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ដ្រី រាជការ អាជ្ញាធរស្រុក រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួម និងនាំយកនូវបច្ច័យ ទេយ្យទាន ចង្ហាន់ ទៅប្រគេនដល់ព្រះសង្ឃ គង់នៅវត្តប្រាសាទព្រះខ័ន ( ហៅវត្តតាសែង ) ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីឧទ្ទិស កុសលផលបុណ្យជូនដល់បុព្វការីជន ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែក ឋានទៅកាន់ លោកខាងមុខ និងដើម្បីប្រតិបត្តិតាមបញ្ញត្តិព្រះពុទ្ធសាសនា។
ក្នុងនោះផងដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ព្រះសង្ឃ គ្រប់ព្រះអង្គ ព្រម ទាំងលោកតា លោកយាយ និងពុទ្ធបរិស័ទទាំងអស់ ឯកឧត្តម ក៏បានបញ្ជាក់ថា បុណ្យកាន់បិណ្ឌ គឺជាពិធី បុណ្យតាមបែបពុទ្ធសាសនា ដែលរាជរដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋ ខ្មែរយើងតែងតែ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលអាក់ខាន ដើម្បីឧទ្ទិសនូវបុណ្យកុសលជូនទៅ ដល់វិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែក ឋាន ទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលទៅ ដល់យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុង បុព្វហេតុរំដោះជាតិមាតុភូមិរបស់យើង ឱ្យឆ្លងផុតពីភពខ្មៅងងឹត នៃសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរ ឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាព និងការ អភិវឌ្ឍន៍រីកចម្រើន លើគ្រប់ វិស័យ រហូតមានអ្វីៗគ្រប់ យ៉ាងដូចសព្វថ្ងៃនេះ និងដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ។
ឯកឧត្តមបានបន្តទៀតថា វិស័យពុទ្ធចក្រ និងអាណាចក្រ គឺដើរ ទន្ទឹមគ្នា ដូចនេះ បើពុទ្ធសាសនាមានការរីកចម្រើន គឺអាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយការរីកចម្រើនទាំងនេះ ក៏អាស្រ័យលើប្រទេសមាន សន្តិភាព ស្ថិរភាព និងសន្តិសុខសង្គមផងដែរ ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាល ខេត្ត និងសហការី ក៏បានអញ្ជើញចូលអុជធូប បួងសួង ដល់បារមីប្រាសាទព្រះដំរី បារមីប្រាសាទចតុម្មុខ វត្ថុស័ក្តិសិទ្ធទាំងឡាយសូមប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរជូនដល់ថ្នាក់ ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅទូទាំងខេត្ត ព្រះវិហារ ឱ្យចៀសផុតពីរោគភ័យទាំងពួង ៕sks