ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារ ស.អ.ក ខេត្ត ស.អ.ក ស្រុក ប្រធានសាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនចំនួន ៤៥គ្រួសារ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មកពីតាមបណ្ដាឃុំ ក្នុងស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ ។
នាឱកាសនោះ ឯកឧត្តម ប្រធាន ស.អ.ក.ខេត្ត បានពាំនាំនូវប្រសាសនផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្រេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូនដល់បងបង្អូន អតីតយុទ្ធជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះផងដែរ ។ អំណោយរួមមានក្នុង១គ្រួសារទទួលបាន ៖ ១.អង្ករ ១ប៉េ ស្មើ៣០គីឡូ ២.មីជាតិ ១កេស ៣.ត្រីខ ១យួរ ៤.ថវិកាចំនួន ២ម៉ឺនរៀល ៕