ព្រះវិហារ៖ នាព្រឹក ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសតែងតាំងជាផ្លូវការ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ជំនួសឯកឧត្ដម ប្រាក់ សុវណ្ណ ត្រូវបានផ្លាស់ផ្ដូភារកិច្ច រួមនិងប្រកាស អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តចំនួន៨រូបទៀត។ ពិធីប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រួមនិងអញ្ជើញចូលរួម ឯកឧត្ដម លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារទាំងមូលជាច្រើនរូប។ ឯកឧត្ដម ច័ន្ធ សុភត្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឡើងអានរបាយការណ៍សង្ខែប ជូនគណៈអធិបតីអំពីសកម្មភាពសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ អនុវត្តនាពេលកន្លងមក ដល់សមាជិកសមាគមទូទាំងខេត្តសម្រេចបានស្ទើតែ១០០%ការអនុវត្តសកម្មភាពធ្វើបានអាស្រ័យដោយមានគោលការណ៍ដឹកនាំ ណែនាំ ចង្អុលបង្ហាញ ដ៍ឈ្លាសវៃ ប៊ិនប្រសព្វ និងការជួយឧបត្ថមគាំទ្រ ពីសំណាក់សម្ដេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងដោយមានការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី អគ្គលេខាធិខាសមាគមអតីតយុទ្ធជនកម្ពុជា ទាំងស្មារតីនិងសម្ភារៈ ម្យាងទៀតយើងបានសហការយ៉ាងល្អប្រសើរក្នុងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ស្ថាប័នធ្វើអោយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសម្រេចជោគជ័យគួជាទីមោទនៈ។ បច្ចុប្បន្នមានអតីតយុទ្ធជនសារុប២៧៩៨នាក់ទូទាំងខេត្ត ក្នុងនោះបានចូលជាសមាជិក១៩៦៨នាក់ ជនពិការ៨២៩នាក់ និវត្តជន៩៨៨នាក់ ជនបាត់បង់សមត្ថភាពការងារ៥៨នាក់ និងបន្តការងារជូនពួកគាត់មានបន្តបន្តាប់ ដូចជាបែកចែកដីធ្លី ធ្វើផ្ទះ ផ្ដល់ថវិការបេឡាមរណៈសង្រ្គោះ ផ្ដល់ស្បៀងអាហារាល់ខែសម្រាប់គាត់ក្នុងការរស់នៅផងដែរ៕ ឯកឧត្ដម គីម រិទ្ធីប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារថ្មី បានឡើងធ្វើការប្ដេជ្ញាចិត្តទទួលស្គាល់យកនៅការងារសមាគមអតីតយុទ្ធជនកម្ពុជាធ្វើអោយកាន់តែមានប្រសិទ្ធភាពខ្ពស់និងស្របតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ជាពិសេសដោះស្រាយដីធ្លី ធ្វើផ្ទះនិងមើលថែទាំពួកគាត់អោយបានល្អប្រសើរ ចំពោះសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារបស់យើងអោយស្របតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ឯកឧត្ដម គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការក្រើនរំលឹកនិងជម្រុញបន្ថែមដល់ ឯកឧត្ដម ប្រធានកិត្តិយសថ្មី ក៍ដូចអនុប្រធានគណៈកម្មាធិការ៨រូបទៀតដែលត្រូវប្រកាសថ្ងៃនេះ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់អោយទាន់ពេលវេលាសម្រាប់បងប្អូនអតីតយុទ្ធជនយើងរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបំរើការងារក្នុងសមាគមអោយកាន់តែល្អបន្ថែមទៀត។ ឯកឧត្ដម គន់ គីម អគ្គលេខាធិការ បានអំពាវនាវដល់បងប្អូនសមាគមអតីតយុទ្ធជនទាំងអស់សូមជួយ ថែរក្សាសុខសន្តិភាព ព្រោះថា សុខសន្តិភាព មិនងាយរកបានងាយៗនោះទេធ្វើពីបាទដៃទទេ មកបានអ្វីៗគ្រប់យ៉ាងនាពេលនេះ នេះហើយជាស្នាដៃ សត្ថបនឹកសន្តិភាព ដែលមានសម្ដេច តេជោ នាយករដ្ឋមន្រ្តីនៃកម្ពជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាចុងក្រោយ ឯកឧត្ដម អគ្គលេខាធិការ សូមថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះ បងប្អូនអតីតយុទ្ធជនដែលបានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិអោយប្រទេសមានសុខសន្តិភាពមកទល់សព្វថ្ងៃនេះ៕