ព្រះវិហារៈ ក្រោមការចង្អុលបង្ហាញពីរសំណាក់ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់អាជ្ញាធរស្រុក ឃុំត្រូវយកចិត្តទុកដាក់ មើលដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ភូមិ ឃុំក្នុងមូលដ្ឋានរបស់ខ្លួន
នារសៀលថ្ងៃព្រហស្បតិ៍ ១២រោចខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ព្រះសោភ័ណរត្ខិត នាត សុផានិត ព្រះរាជាគណៈ និង ជាព្រះអនុប្រធានកិត្តិយសអនុសាខាសមាគមន សិស្សនិស្សិតបញ្ញវ័ន្តក្មេងវត្តស្រុកសង្គមថ្មី បានរៀបចំជាគ្រឿងឧបភោគ បរិភោគ ផ្ដល់តាមរយៈលោក មេឃុំរណសិរ្ស យកទៅចែកជូនដល់ពលរដ្ឋដែលកំពុងរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន៧គ្រួសារ ស្ថិតនៅភូមិខ្នាថ្មី ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ក្នុងការនាំអំណោយនោះផងដែរមានការចូលរួមពីរដ្ឋបាលឃុំរណសិរ្ស និង កងកម្លាំងទាំងបីក្នុងឃុំរណសិរ្សរដ្ឋបាលស្រុកផងដែរ។
សូមបញ្ជាក់ថា អំណោយត្រូវចែកជូនពលដ្ឋរងគ្រោះនាពេលនេះគឺអំណោយបានមកពីសាខាសមាគម សិស្ស និស្សិតបញ្ញវ័ន្តក្មេងវត្តខេត្តព្រះវិហារ។
អំណោយរួមមានក្នុង១មួយគ្រួសារទទួលបាន៖ ១/ អង្កចំនួន២៥គីឡូ ២/ ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន១យួ ៣/ ប៊ីចេង កន្លះគីឡី ៤/ ស្កស១ គីឡូ ៥/ ខ្ទឹមស កន្លះគីឡូ ៦/ ថវិការចំនួន៤ម៉ឺនរៀល ក្នុងមួយគ្រួសារផងដែរ៕