សាខាសមាគមសិស្ស និសិត្ស បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការថ្មីនៅអនុសាខាស្រុកសង្គមថ្មី

ព្រះវិហារ÷ នៅព្រឹកថ្ងៃ ថ្ងៃចន្ទ១០រោច ខែភទ្របទឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ខែ កញ្ញា ឆ្នាំ២០២២នេះ លោកវេជ្ជ បណ្ឌិតឯកទេស នុត សុធា ប្រធានសាខា សមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមាគមខេត្ត និងមានការចូលរួមពីព្រះសោភ័ណរត្ខិត នាត សុផានិត ព្រះអនុប្រធានកិត្តិយសអនុសាខាសមាគមស្រុកសង្គមថ្មីនិងជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន

ខេត្តព្រះវិហារ ចុះធ្វើយុទ្ធនាការ«បណ្តុះ ពង្រឹង គំនិត ថែរក្សា ស្រឡាញ់ សន្តិភាព» និងជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំង បញ្ចូលជាសមាជិកថ្មី ចំនួន ២៤នាក់ប្រុស ១៩នាក់ ស្រី ០៥នាក់ ស្ថិតនៅភូមិ តាសែង ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិតប្រធានសមាគមខេត្តរួមនិងក្រុមការងារ ក៏បានពាំនាំប្រសាសន៍ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណះអចិន្ត្រៃយ៍ សមាគមសិស្ស និសិត្ស បញ្ញវន្ត ក្មេងវត្ត ឯកឧត្តម  បណ្ឌិត មុិញ បានកុសល ប្រធានសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ជូនដល់សមាជិកសមាជិការថ្មីលោកយាយ លោកតាទាំងអស់យល់ពីអត្តន័យ (សុខសន្តិភាព) ហើយនូវអ្វីដែលប្រទេសយើងមាននៅក្នុងបច្ចុប្បន្ននេះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *