ប្រជាពលចំនួន៤ភូមិក្នុងឃុំចន្ទ្រាទទួលបានផ្លូវលំមួយខ្សែប្រវែងជិត៥.០០០ម៉ែត្រត្រូវបានជួសជុលនិងពង្រីកក្រាលថ្មមុិចឡើងវិញដើម្បីងាយស្រួលធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌ

ខេត្តស្វាយរៀង៖ ដោយមើលឃើញនូវការទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្លូវលំមួយខ្សែឆ្លងកាត់ចំនួន៤ភូមិគឺភូមិសែន.ត.ភូមិគោគតែក.ភូមិចន្ទ្រានិងភូមិតែងម៉ៅស្ថិត ក្នុង ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រវែងជិត៥.០០០ម៉ែត្រទទឹងប្រវែង៥ម៉ែត្រហើយថវិកាក្នុងការជួសជុលនោះជាថវិកាលទ្ធកម្មនៅតាមឃុំនីមួយៗនារសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នេះលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានអញ្ជើញចុះពិនិត្យមើលនិងបញ្ជាគ្រឿងចក្រដើម្បីឈូសឆាយចាក់ថ្មមិចធ្វើការជួសជុលនិងពង្រីកផ្លូវអោយធំជាងមុន។

លោកអភិបាលស្រុកបានមានប្រសាសន៍ឲ្យដឹងថាៈនាពេលបច្ចុប្បន្នផ្លូវមួយនេះមានសភាពតូចចង្អៀតនិងខូចខាតច្រើនហើយនៅរដូវវស្សានេះស្ថានភាពផ្លូវគឺមានទឹកដក់និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារតែជួបការលំបាកក្នុងការធ្វើដំណើរជាពិសេសក្នុងឱកាសរដូវភ្ជុំបិណ្ឌ កាន់បិណ្ឌនេះតែម្តង។

លោកបានសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។

លោកអភិបាលស្រុកបានមានប្រសាសន៍បន្ថែមថាៈសម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវ១ខ្សែនេះឡើងវិញផងដែរ នៅផលនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។

ម្យ៉ាងវិញទៀតនៅពេលផ្លូវនេះបានជួសជុលរួចហើយនោះសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុងឬជនបទនោះឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *