រដ្ឋបាលក្រុងបាវិតនាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១០ នៅវត្តទួលសីម៉ា ស្ថិតនៅសង្កាត់ ច្រកម្ទេស ក្រុង បាវិត

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិតនាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១០ នៅវត្តទួលសីម៉ា ស្ថិតនៅភូមិ កំពោតស្គារ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ក្រោមអធិបតីភាពលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោក វណ្ណ សុមុន្នី អភិបាលរងក្រុង លោកស្រី ជួន សុវណ្ណារី អភិបាលរងក្រុង តំណាងដ៏ខ្ពង់ខ្ពស់ លោក លឹម សៀងហេង អភិបាលក្រុង និងមានការចូលរួមពីសមាជិកក្រុមក្រុមប្រឹក្សាក្រុង លោកនាយករដ្ឋបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យក្នុងក្រុងបាវិត មន្ត្រីរាជការក្នុងសាលាក្រុង លោកចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់ច្រកម្ទេសនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិតជូននដល់ព្រះសង្ឃ លោកចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។

លោកបានមានប្រសាន៍ថា៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់  ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ទៅតាមជំនឿរៀងៗខ្លួន តាមបែប្រពៃណីខ្មែរ ។

បន្ថែមលើសពីនេះលោកក៏បានក្រើនរំលឹក និង សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

បន្ទាប់មកលោកបានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យអប់រំណែនាំកូនចៅឱ្យជៀសឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន និងរាល់ពេលធ្វើដំណើរចូលរួមចូលរួមគោរពច្បាប់ទាំងអស់គ្នា។

ហើយទេយ្យទានដែលនាំមកប្រគេននាពេលនេះរួមមាន៖សម្ភារៈបង្សុកូល អង្ករ ១០០kg ទឹកសុទ្ធ៧កេស ទឹកក្រូច៤កេស  ថវិកាដាក់វេនចំនួន ៩៨០,០០០ រៀល និង ៤៣០ដុល្លារ រួមទាំងថវិការបស់ក្រុមប្រឹក្សាក្រុង ចំនួន៤០០,០០០រៀល និងបានប្រគេនបច្ច័យព្រះសង្ឃចំនួន៥ អង្គ ក្នុងមួយអង្គទទួលបានបច្ច័យ ចំនួន១០០,០០០រៀល និងលោក វណ្ណ សុមុន្នី បានជូនជាថវិកាដល់លោកគ្រូអាចារ្យនិងលោកយាយនៅក្នុងវត្តចំនួន ១៤នាក់ ក្នុងមួយនាក់ទទួលបាន ៤០,០០០រៀល ប្រជាការពារភូមិនិងនគរបាលចំនួន ៦នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន ៤០,០០០រៀល ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *