បើកការដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២២ដើម្បីជួសជុលផ្លូវគ្រួសក្រហមចំនួន២ខ្សែ

កំពង់ធំ៖នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នេះនាយកទីចាត់ការអន្តរវិស័យរួមនិងអាជ្ញាធរឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានបើកការដេញថ្មៃគម្រោងមូលនិធិឃុំ ជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែ.គឺខ្សែទី១ផ្លូវទៅកាន់ភូមិកំញ៉ាតនិងខ្សែទី២ ផ្លូវទៅកាន់ភូមិប្រខ្នាយ.សរុបជាង១២៤០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក។

លោក ខៀវ ប៉ាង នាយកទីចាត់ការអន្តរវិស័យខេត្តកំពង់ធំ បានតម្រូវអោយប្រធានលទ្ធកម្មឃុំជម្រុញឲ្យក្រុមហ៊ុន.ឬអ្នកដែលដេញថ្លៃបានត្រូវពន្លឿនការស្ថាបនាជួសជុលនេះឲ្យបានឆាប់ដើម្បីបំពេញតម្រញវការប្រជាពលរដ្ឋប្រកប

ដោយគុណភាពដែលមាននៅក្នុងលក្ខ័ណ។គួរបញ្ជាក់ថាគម្រោងដេញថ្លៃ.ផ្លូវចំនួន២ខ្សែខាងលើនេះ បានទៅលើក្រុមហ៊ុន លោក អ៊ឹង ចានឡា ក្នុងតម្លៃ៧៧៥២០០០០រៀល(ចិតសិបប្រាំពីលានប្រាំសែនពីរម៉ឺនរៀល)ខណៈដែលតម្លៃភ្ជួរសរុបតម្លៃ៨៥លានរៀល។

ជាមួយគ្នានេះ លោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក បានស្នើឲ្យប្រធានលទ្ធកម្មនិងអាជ្ញាធរមូលដ្ឋាន.ត្រូវចុះពិនិត្យឲ្យបានត្រឹមលើគម្រោងស្ថាបនាជួសជុលផ្លវខាងលើនេះប្រកបដោយតម្លាភាព ជៀសវាងក្រុមហ៊ុនម៉ៅការនោះធ្វើខ្ជីខ្ជា មិនអនុវត្តតាមលក្ខណ។និងសូមអោយប្រជាពលរដ្ឋដែលទទួលបានផ្លូវនេះមេត្តាជួយចូលរួមថែរក្សាទាំងអស់គ្នាផងដើម្បីអោយផ្លូវនេះបានយូរអង្វែងទៅថ្ងៃក្រោយ។

លោក អឹង ចាន់ឡា បានឡើងប្តេជ្ញាចិត្តថានឹងគោរព.អនុវត្តន៍ទៅតាមលក្ខ័ណរបស់ប្រធានលទ្ធកម្មអោយបានដូចការរំពឹងទុក។

You might like

Leave a Reply

Your email address will not be published. Required fields are marked *