ខេត្តស្វាយរៀង៖ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលដំណើរឆ្លងកាត់តាមផ្លូវខាងមុខអធិការដ្ឋានគរបាលស្រុកចន្ទ្រាព្រោះតែផ្លូវនេះបានរងនូវការខូចខាតជាអន្លើរៗដោយមានកន្លែងខ្លះបានស្រុតបែកហើយមានជង្ហុកធំៗងាយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋក៏ដូចជាអ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះនៅរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២នេះលោកវរៈសេនីយ៍ទោ ជិន សុភឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រាបានដឹកនាំកម្លាំងចុះធ្វើការកាយផ្លូវចាក់ថ្មមិចលុបក្រឡុកនិងជង្ហុកធំៗដែលបានបែកខូចបង្កដោយរថយន្តធំៗដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរប្រកបមុខរបររកសុីនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រាបានមានប្រសាសន៍អោយដឹងថា៖ដោយឃើញផ្លូវនៅខាងមុខអធិការដ្ឋាននគរបាលស្រុកបច្ចុប្បន្ននេះរងការខូចបែកជាអន្លើៗនិងមានដក់ទឹកទើបរូបលោកដឹកនាំកម្លាំងយកថ្មមិចមកចាក់កាយលុបជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋណាមួយរដូវភ្ជុំបិណ្ឌនេះក៏ពលរដ្ឋធ្វើច្រើនផងដែរ។
លោកអធិការបានមានប្រសាសន៍អោយដឹងទៀតថា៖ការចាក់ថ្មមិចលុបជង្ហុកដែលបែកខូចនាពេលនេះក៏បានជួយសម្រួលក្នុងការធ្វើដំណើរទៅមកក្នុងឱកាសរដូវបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌនិងការដឹកកសិផលមកកាន់ទីផ្សារហើយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។
លោកអធិការក៏បានធ្វើអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរនិងត្រូវគោរពច្បាប់ចរាចរណ៍កុំបើកបរល្បឿនលឿនហួសកំណត់ក្នុងទីប្រជុំជន ហើយណាមួយនៅខាងមុខអធិការដ្ឋាននគរបាលស្រុកចន្ទ្រាជាផ្លូវកោងខ្លាំងដែលអាចងាយបង្កគ្រោះចរាចរណ៍បានយ៉ាងងាយ។