អាជ្ញាធរជម្លៀសប្រជាពលរដ្ឋ ២៥គ្រួសាររកទីទួលសុវត្ថិភាព និងត្រៀមជម្រោកបន្ថែមនៅពេលទឹកបន្តជន់ឡើង

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន២៥គ្រួសារត្រូវបានអាជ្ញាធរបានជម្លៀសមករកទីទួលសុវត្ថិភាព និងត្រៀមជម្រោកបន្ថែមទៀតនៅពេលទឹកជំនន់បន្តជន់ឡើងរហូតដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នៅក្បែរផ្លូវវៀងក្រុង ស្ថិតភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

មេឃុំបត់ត្រង់ លោក សៃ ឡៅបានឲ្យដឹងថា៖ ទឹកជំនន់បានជន់លិចនិងប៉ះពាល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋដែលរស់នៅស្របមាត់ស្ទឹងបត់ត្រង់ខាងលិច ក្នុងភូមិព្រែកជីកត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន២៥គ្រួសារមកដាក់ទីទួលសុវត្ថិភាពក្បែរផ្លូវវៀងក្រុង ហើយត្រូវបានសង់ជម្រោកត្រៀមបម្រុងបន្ថែមទៀតបើសិនជាទឹកជំនន់នៅបន្តជន់ឡើង។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា៖ ស្រូវលិចទឹកផ្ទៃដី២,៥៦៣ហិកតា លិចវត្ត១កន្លែងលិចផ្លូវ២១ខ្សែប្រវែង១០,៥១៧ម៉ែត្រ។ ស្ថានភាពទឹកនៅស្រុកមង្គលបូរីនៅបន្តហក់ឡើងខ្លាំងដោយទឹកជំនន់ធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង ហូរផ្នែកខាងក្រោមដែលប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង មានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរត្រូវជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា៖ក្រោយពេលដែលអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានកសាងជម្រោកត្រៀមបម្រង់បន្ថែមទៀតដាក់មន្ត្រីសុខាភិបាលសម្រាប់ការពារនិងព្យាបាលជូនប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖នៅខេត្តបន្ទាយមានជ័យទឹកជំនន់ដែលរងផលប៉ះពាល់នៅស្រុកមង្គលបូរីដែលប្រជាពលរដ្ឋរស់តាមដងស្ទឹងហើយទឹកជំនន់ដូចជាមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ហើយអាជ្ញាធរបានត្រៀមបម្រុងកម្លាំងចម្រុះសម្រាប់ជួយជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព បើសិនជាទឹកជំនន់នៅបន្តហក់ឡើងខ្លាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *