ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ខណៈដែលដើររកជីករកទំពាំងឫស្សីយកទៅស្លពេលថ្ងៃស្រាប់តែប្រទះឃើញកាំភ្លើងអាកា១ដើមរុំក្នុងបាវពណ៌ខៀវមួយមិនអ្នកណាយកមកផ្លុងចោល។
ហេតុការណ៍ប្រទះឃើញកាំភ្លើងអាកានេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះនៅចំណុចភូមិចាស់មួយស្ថិតនៅក្នុងភូមិ ជ្រុងពពេល ឃុំ ម្រាម ស្រុក រមាសហែក ខេត្តស្វាយរៀង។
បើតាមប្រជាពលរដ្ឋឈ្មោះ កែវ អូន ភេទស្រី អាយុ ៦៦ឆ្នាំ រស់នៅភូមិ ជ្រុងពពេល ឃុំ ម្រាម ស្រុករមាសហែក បានរាយការណ៍ប្រាប់សមត្ថកិច្ចថា៖រូបគាត់ឃ្លានសម្លទំពាំងទើបដើទៅររកជីកទំពាំងឫស្សីយកទៅធ្វើសម្លបាយថ្ងៃខណៈពេលគាត់កំពុងដើររកជីកទំពាំងស្រាប់តែប្រទះឃើញកាំភ្លើងអាកាមួយដើមរុំបាវពណ៌ខៀវមួយទើបរាយការណ៍មកសមត្ថកិច្ចពិនិត្យតែម្តង។
ក្រោយពីមកកម្លាំងសមត្ថកិច្ចបានទៅដល់ចំណុចភូមិចាស់ស្ថិតនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ហើយបានពិនិត្យឃើញថា៖ជាកាំភ្លើងAKស្វាយបត់១ដើម(រលុបលេខបាត់)និងបង់ចំនួន១បង់ដែលមានគ្រាប់ចំនួន៨គ្រាប់បានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំម្រាមផងដែរ៕