លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលងាយរងគ្រោះចំនួន ២០៥គ្រួសារក្នុង ក្រុងស្វាយរៀង និងស្រុករំដួល

ខេត្តស្វាយរៀង៖ដោយបានការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ នៅថ្ងៃច័ន្ទទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២  លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ចំនួន ១១២ គ្រួសារ មកពី ៧ សង្កាត់ក្នុងក្រុងស្វាយរៀង និង ៩៣ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួលសរុបចំនួន ២០៥ គ្រួសារ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឱ្យកាន់តែប្រសើ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ទោះបីជានៅក្នុងប្រទេសកម្ពុជាជំងឺនេះមានការធូរស្រាលក៏ដោយ ក៏ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *